ជារឿងគួរឱ្យរំភើបសម្រាប់អ្នកស្រឡាញ់គាំទ្រយីហោ Mazda ដោយក្រុមហ៊ុនធ្វើការបង្ហោះតាមទំព័រផ្លូវការរបស់ខ្លួនជាមួយនឹងការបញ្ចុះតម្លៃទៅលើរថយន្តជាច្រើនម៉ូដែល ក្នុងអត្រាមួយកម្រឃើញពីមុនមក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ។
ផ្ដើមដំបូងពីរថយន្ត Mazda 2 ដោយកាលមុនមានតម្លៃរហូតដល់ ២៥០០០ ដុល្លារនៅពេលនេះចុះនៅសល់ត្រឹមតែ ១៩ ៩០០ដុល្លារតែប៉ុណ្ណោះ ខណៈ CX-5 នៅត្រឹម ៣៩ ៩០០ដុល្លារ និង CX-9 នៅត្រឹម ៤៩ ៩០០ដុល្លារ ដែលពីមុន មានតម្លៃ ៤៧ ០០០ដុល្លារ និង ៥៨ ០០០ដុល្លារ។
ការចុះតម្លៃអស់ស្ទះថ្នាក់នេះ សម្រាប់អតិថិជនថ្មីអាចនឹងសប្បាយចិត្តខ្លាំង យ៉ាងណាចំពោះអ្នកកំពុងលក់មួយទឹក អាចនឹងមានការអាក់អន់ក្នុងចិត្តតិចតួច។