ភ្ញាក់ផ្អើល! នៅសុខៗម្ដាយ Elon Musk ឡើងធ្វើជា BA របស់ទូរស័ព្ទដៃ Oppo
ផែន ផាន់ណា
JUNE 27 2023
អាជីវកម្ម 4.0
400 views
1 min read

បើទោះបីជាវ័យរាងជ្រេបន្តិចមែន ប៉ុន្តែអ្នកនាង  Maye Musk ដែលត្រូវជាម្ដាយបង្កើតរបស់កំពូលមហាសេដ្ឋី Elon Musk ថ្មីៗនេះបានឡើងគ្រងដំណែងជា BA ដំណាងឱ្យទូរស័ព្ទ  Oppo Find X6 Pro។ នេះបើយោងតាមការចេញផ្សាយនៅលើគេហទំព័រ gizmochina កាលពីម្សិលមិញនេះ។

ប្រភពដដែលបានឱ្យដឹងថា សម្រាប់ការឡើងធ្វើជាទូតសុច្ឆន្ទ:សកល ឬ global ambassador ឱ្យក្រុមហ៊ុន Oppo គឺខាងក្រុមហ៊ុននេះមិនទាន់បានផ្សព្វផ្សាយជាសាធារណ:នៅឡើយទេ។ យ៉ាងណាមិញ វាត្រូវបានគេបញ្ជាក់ថា ក្រុមហ៊ុន Oppo និងព្យាយាមបង្កើនប្រជាប្រិយភាពតាមរយ:កេរ្តិ៍ឈ្មោះរបស់ អ្នកនាង  Maye Musk នេះផងដែរ។

Maye Musks Dvertise Find X6 Pro

គូសបញ្ជាក់ថា អ្នកនាង  Maye Musk ជាតារាបង្ហាញម៉ូដជាង 5 ទសវត្សរ៍មកហើយ ដោយឈ្មោះរបស់រាតាម៉ូដែលវ័យ៧៥ឆ្នាំរូបនេះនៅតែខ្លាំងទាំងក្នុងវិស័យដែលអ្នកស្រីកំពុងធ្វើ និងល្បីល្បាញក្នុងនាមជាម្ដាយបង្កើតរបស់កំពូលមហាសេដ្ឋី Elon Musk ផងដែរ។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia