បើយោងតាមសេចក្តីជូនដំណឹង ស្ដីពីការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន SUKEN TESI 2028 សម្រាប់សិស្សថ្នាក់ទី៤ ដល់ថា្នក់ទី១២ និងកម្រិតសាកលវិទ្យាល័យ។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងនិស្សិតសាកលវិទ្យាល័យ ជ្រាប ថា៖ ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងវ៉ាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន សម្រាប់ សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងនិស្សិតសាកលវិទ្យាល័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨និង០០នាទីព្រឹក នៅអគារ BO7 នៃវិទ្យាស្ថានជាតិអប់រំ ។ ការប្រឡងនេះ មានគោលបំណង ដើម្បីចូលរួមពង្រឹងសមត្ថភាព សិស្ស និស្សិត និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការបង្រៀន ការសិក្សាស្រាវជ្រាវ និងលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅ កម្ពុជា។
សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ សូមមកចុះឈ្មោះចូលរួមប្រឡង នៅអគារ មជ្ឈមណ្ឌលស្រាវជ្រាវ គរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬតាមរយៈតំណភ្ជាប់នេះ https://forms.gle/AaTg5ZwFvG14KbR58 ឬ QR Code ខាងក្រោម ចាប់ពីពេលផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៥និង០០នាទី ជាកំណត់។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង និងសាកសួរដោយផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ឬអាចទាក់ទង តាមតេឡេក្រាម៖ 088 202 3221 / 069 930 555 / 011 697 038។
