2024 ត្រូវមានក្បួនលក់! នេះជារបៀបផុសលក់ផលិតផល នៅលើមុខងារ Marketplace របស់ហ្វេសប៊ុក លក់ត្រូវ ដាច់មិនចាញ់ Boost ទេ
ផែន ផាន់ណា
•
JANUARY 16 2024
•
ឌីជីថល
•
708 views
•
1 min read
•

អ្នកលក់ទំនិញនៅលើអនឡាញមួយចំនួន ប្រហែលជាបានស្គាល់មុខងារ Marketplace របស់ Facebook ហើយ ប៉ុន្តែក៏នៅមានអ្នកលក់ជើងថ្មីមួយចំនួនទៀត ហាក់មិនទាន់បានស្គាល់នៅឡើយ។ នៅលើ Facebook ដែលយើងអង្គុយអូសចុះអូសឡើងពេញៗមួយថ្ងៃនេះ មានមុខងារមួយឈ្មោះ Marketplace ដែលយើងអាចដាក់លក់ទំនិញនៅលើមុខងារនេះបានដោយសេរី និងមិនគិតកម្រៃអ្វីឡើយ។ ដើម្បីឱ្យបងប្អូនយល់ដឹងកាន់តែច្បាស់អំពីមុខងារ ក្រុមការងារ Technology Cambodia (ចាបខៀវ) នឹងណែនាំពីរបៀបផុសលក់ផលិតផលនៅលើមុខងារនេះ ម្ដងមួយជំហានៗ ដែលយើងអាចអនុវត្តបាន នឹងផុសលក់ភ្លាមៗ៖

១. ចូលទៅកាន់សញ្ញាត្រេ៣នៅលើ Facebook រួចចុចនៅលើមុងងារ Marketplace (ដូចបង្ហាញក្នុងរូប)

1

២. ចុចលើពាក្យ Sell ដើម្បីដាក់លក់ផលិតផល បន្ទាប់ជ្រើសរើសពាក្យថា Items

2

៣. បន្ទាប់មកសូមធ្វើការជ្រើសរើសរូបភាពផលិតផល បញ្ជាក់ឈ្មោះផលិតផល បញ្ចូលតម្លៃ ជ្រើសរើសប្រភេទនៃផលិតផល លក្ខខណ្ឌ និងពិពណ៌នាអំពីផលិតផលឱ្យអតិថិជនបានយល់កាន់តែច្បាស់ រួចជ្រើសរើសពាក្យថា Publish ជាការស្រេច៕

3

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia