ថ្មីៗនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការ ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ ដោយប្រពន្ធនេះអាចតាមដានដឹងពីម៉ោងចូល ម៉ោងចេញពីធ្វើការ របស់មន្ត្រីក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ច ខណ:ការស្រង់វត្តមានបុគ្គលិកនេះ ធ្វើតាមរយ:ប្រព័ន្ធ QRCode។
ដើម្បីពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្ល ការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការចំណុះក្រសួងសេដ្ឋកិច្ចឱ្យកាន់តែ ប្រសិទ្ធភាព ជាពិសេសការពង្រឹងវិន័យ ក្រសួងបានដាក់ឱ្យដំណើរការ “ប្រព័ន្ធ គ្រប់គ្រងវត្តមានមន្ត្រីរាជការ ដោយប្រព័ន្ធនេះនឹងធ្វើការបង្ហាញនូវរយៈពេលបំពេញការងារប្រចាំថ្ងៃ ដូចជាម៉ោងចូលនិងម៉ោងចេញ។ ជាក់ស្តែង តាមរយៈទិន្នន័យទាញចេញពីទ្វារសុវត្ថិភាព និងទិន្នន័យស្កេន“Attendance QR” ហើយបង្កើត ជាសម្រង់វត្តមានប្រចាំថ្ងៃ ប្រើប្រាស់ជំនួសឱ្យការចុះហត្ថលេខាដោយដៃ។ ទន្ទឹមនេះ ក្រសួងបានធ្វើការណែនាំដូចខាងក្រោម៖
១. ត្រូវស្កេនប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការរៀងរាល់ពេលឆ្លងកាត់ទ្វារសុវត្ថិភាព ចំពោះអង្គភាពមិនមានបំពាក់ទ្វារសុវត្ថិភាពត្រូវ ឡែន “Attendance ÖR” តាមរយៈកម្មវិធី “MEF Profile” នៅលើ Smartphone ដូចដែលនាយកដ្ឋានបុគ្គលិកបាន ធ្វើការផ្សព្វផ្សាយណែនាំអនុវត្តកន្លងមក
២. នៅរៀងរាល់ដំណាច់ខែ គ្រប់ប្រធានអង្គភាពត្រូវរៀបចំតារាងផ្តល់ព័ត៌មានមកនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួង អំពីអវត្តមានមន្ត្រីដោយឈរលើមូលដ្ឋានត្រឹមត្រូវ លិខិតបញ្ជាក់អំពីមូលហេតុនៃការខកខានស្កែនប័ណ្ណសម្គាល់ខ្លួន ឬ “Attendance QR”។ ចំពោះឯកសារអំណះអំណាងពាក់ព័ន្ធនានា ត្រូវរក្សាទុកនៅតាមអង្គភាពសាមីដែលនឹងត្រូវក្លាយ ជាកម្មវត្ថុនៃសវនកម្មនិងការត្រួតពិនិត្យបុគ្គលិកប្រចាំឆ្នាំ ឬបេសកកម្មត្រួតពិនិត្យដោយមិនជូនដំណឹងជាមុន
៣. បញ្ជីសម្រង់វត្តមានប្រចាំខែដែលទាញចេញពីប្រព័ន្ធនេះនឹងក្លាយទៅមូលដ្ឋានប្រើប្រាស់ក្នុងការពិនិត្យវាយតម្លៃក្នុងយន្តការ លើកទឹកចិត្តគ្រប់ប្រភេទជូនមន្ត្រីស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួង មានភារកិច្ចគាំទ្រដល់គ្រប់អង្គភាពលើការដាក់ឱ្យដំណើរការ និងការ ប្រើប្រាស់ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” និងកម្មវិធី “MEF Profile”។ ជាមួយគ្នានេះ នាយកដ្ឋានបុគ្គលិកត្រូវតាមដាន និង សម្របសម្រួលផ្ទៀងផ្ទាត់លើការស្រង់វ័ត្តមានឱ្យកាន់តែមានសុក្រឹតភាព និងប្រព្រឹត្តទៅដោយរលូន។ ក្នុងករណីពិនិត្យឃើញមន្តី នៅអង្គភាពណាមួយមិនបានបំពេញកាតព្វកិច្ចការងារពេញលេញ ត្រូវបន្តនីតិវិធីត្រួតពិនិត្យ និងរៀបចំការអនុវត្តទណ្ឌកម្មវិន័យ តាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។