https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ដំណឹងល្អ! វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់ជូនអាហារូបករណ៍ចូលរៀនផ្នែកតអគ្គិសនី និងជួសជុលយានយន្ត សរុប៤០កន្លែង
ផាន់ណា - Phanna
SEPTEMBER 11 2023
អេឡិចត្រូនិក
79 views
1 min read

បើយោងតាមការចេញផ្សាយនៅលើទំព័រផេកផ្លូវការរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា “វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាស​ផ្ដល់ការសិក្សាឥតគិតថ្លៃ​លើជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ សម្រាប់អ្នកដែលមានបំណងសិក្សាវគ្គជំនាញវិជ្ជាជីវៈនេះ ។

Photo 2023 09 11 16 54 41

កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនរបស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយ​មានជ័យ និងមានការគាំទ្រពីអង្គភាពអនុវត្តគម្រោង SAAMBAT នៃក្រសួងសេដ្ខកិច្ច និង​ហិរញ្ញវត្ថុ (MEF-PIU) ដោយផ្ដល់ជូនការសិក្សាជំនាញ តបណ្ដាញអគ្គិសនីក្នុងអគារ ១១​នាក់ និងជំនាញ ជួសជុលទោចក្រយានយន្ត ២៩នាក់ ។ ជាមួយគ្នានេះ សិក្ខាកាម ​នឹង​ទទួលបានការងារសមរម្យក្រោយបញ្ចប់ការសិក្សាបានជោគជ័យ ។

Photo 2023 09 11 16 54 39

សម្រាប់លក្ខខណ្ឌជ្រើសរើស៖ ជាយុវជន យុវនារីមកពីទីជនបទ ដែលមានអាយុ​ចាប់​ពី១៨ឆ្នាំ ដល់៣០ឆ្នាំ ។ បេក្ខជនដែលមានប័ណ្ណក្រីក្រ រស់នៅតំបន់ដាច់ស្រយាល និងស្ត្រី ត្រូវទទួលបានអាទិភាពសិក្សា ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ ០១២ ៣៩៦ ៩៥៦/ ០៦៧ ៧៥០ ៥០៥/ ០១១ ៦៧៦ ០៩៦ ឬទៅកាន់វិទ្យាស្ថានសិក្សាផ្ទាល់ដែលមានអាសយដ្ឋាន​នៅភូមិ​កង​វ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ(ជាប់មន្ទីរកិច្ចការនារី)។

Photo 2023 09 11 16 54 38

ចំពោះកាលបរិច្ឆេទចូលរៀនសម្រាប់វគ្គមាន២គឺ ចូលរៀនលើកទី១ ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០២៣ និងលើកទី២ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ ទទួលពាក្យសិក្សាចាប់ពីថ្ងៃ​ផ្សាយដំណឹងរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ៕”

 

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth