ចង់រកស៊ី តែមិនដឹងច្នៃបង្កើត Logo បែបណាឱ្យប្លែកស្អាត សរសេរតែឈ្មោះដាក់ក្នុងវេបសាយនេះ AI ជួយច្នៃឱ្យយកទៅប្រើហ្វ្រី
ផែន ផាន់ណា
SEPTEMBER 19 2023
នវានុវត្តន៍
4.5 K views
1 min read

សម័យនេះស្រួលណាស់ ចង់បង្កើតអ្វីមួយនៅលើអ៊ីនធើណេត គឺមិនត្រូវការចំណាយពេលច្រើនដូចមុន ពោលគឺបច្ចេកវិទ្យា AI មានសមត្ថភាព​ អាចបង្កើតឲ្យយើងបាន។ តួយ៉ាងសូម្បីតែ Logo ក៏យើងអាចបង្កើតវានៅលើវេបសាយ ដោយគ្រាន់តែវាយអក្សរដែលយើងចង់ដាក់នៅលើ Logo នោះជាការស្រេច។

express.adobe.com គឺជាវេបសាយមួយ ដែលអាចបង្កើត ឬ Generate Logo បានសឹងតែគ្រប់ទម្រង់ឲ្យយើង ប្រើពេលមិនដល់មួយនាទីផង។ លោកអ្នកអាចចូលទៅកាន់លីង www.adobe.com/express/create/logo រួចសាកល្បងបង្កើត Logo ក្នុងក្ដីស្រមៃងាយៗដោយខ្លួនឯង។ សម្រាប់ការបង្កើតវិញគឺមិនមានភាពស៊ាំញ៉ាំច្រើនទេ ពោលគឺយើងគ្រាន់តែវាយឈ្នះហាង ឬឈ្នះផ្ទាល់ខ្លួន បន្ទាប់មកជ្រើសរើសទម្រង់ Logo និងពណ៌ ជាការស្រេច។ បើចង់កែកុនបន្ថែមដោយខ្លួនឯងក៏បាន!

Dc

Sss

DVD

សូមបញ្ជាក់ថា រាល់ Logo  ដែលបង្កើតឡើងនេះ គឺយើងអាចទាញយកមកប្រើបានដោយឥតគិតថ្លៃ និងមានច្រើនទម្រង់ឲ្យយើងរើស តួយ៉ាងដូចជា Logo PNG ជាដើម។ តោះសាកល្បងចូលទៅបង្កើតឥឡូវនេះ។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia