ដឹងតែសប្បាយហើយ! រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់កន្លែងសប្បាយ១២ធំៗ អ្នកមកលេងអុំទូកមិនគួរមើលរំលង
ផែន ផាន់ណា
NOVEMBER 24 2023
អាជីវកម្ម 4.0
1.1 K views
3 mins read

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនេះ រដ្ឋបាលរាជធានីរួម ជាមួយស្ថាប័ននានា និងវិស័យឯកជនបានរៀបចំកម្មវិធីសប្បាយភាពនៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖

១-កម្មវិធី "ទីជលគុណ” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅ សួនច្បារមុខវត្តបទុមវតីផ្នែកខាងជើង សង្កាត់ចតុមុខ ខណ្ឌដូនពេញ (Google Maps : https://maps.app.goo.gl/FpyuB7uqcJFMvhtT6)

២-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ មុខវត្តបទុមវតីផ្នែកខាងត្បូង សង្កាត់ចតុមុខ ខណ្ឌដូនពេញ (Google Maps : https://maps.app.goo.gl/5TnsAjJxGi7NGoFf9)

៣-កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថិតនៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំផ្នែកខាងលិច សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ 

៤-កម្មវិធីប្រគំតន្ត្រី រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ស្ថិតនៅរោងអាយ៉ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (Google Maps : https://maps.app.goo.gl/1MiY7se5yj3MSoeu7)

៥-កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅលើសួនច្បារ ទល់មុខក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  (Google Maps : https://maps.app.goo.gl/g61X7x4aQH9P8f4k6)

៦-កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅក្បែរសួនច្បារ មាត់ទន្លេទល់មុខផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ (Google Maps : https://maps.app.goo.gl/qyujGiKmNYizs1dk7)

៧-កម្មវិធី "ប្រដាល់គ្រុឌគុនខ្មែរ”រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្ថិតនៅ សួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  (Google Maps : https://maps.app.goo.gl/uZAUvnvHdr2iPFYQ8 )

 ៨-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅក្បែរសួនរង្វង់មូល នាងទេពមច្ឆា (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (Google Maps :  https://maps.app.goo.gl/H9qjpHhak7z4geoH9)

៩-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ កោះពេជ្រ City Hall សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (Google Maps :  https://maps.app.goo.gl/5qyUU5n51otKVPUE6)

១០-កម្មវិធីប្រគំតន្ត្រីរៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅមុខសាលមហោស្រព កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (Google Maps : https://maps.app.goo.gl/zrGMR7xYqWRTcjib7)

១១-ការរៀបចំស្តង់តាំងលក់ផលិតផល រៀបចំដោយមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ ស្ថិតនៅមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (Google Maps :  https://maps.app.goo.gl/ndbPeKyeksgv1aAGA)

១២-កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅតំបន់ទីក្រុងរណប កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។  (Google Maps : https://maps.app.goo.gl/FTgvwGPGLnFiVTSD7)

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងអញ្ជើញចូលរួមទស្សនា កម្មវិធីសប្បាយភាព នៅតាមទីតាំងដែលបានរៀបចំខាងលើឱ្យបានច្រើនកុះករ និងអធិកអធម ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ញាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ ត្រូវផ្តល់ កិច្ចសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនដែលបានទៅទស្សនាប្រកបដោយ ភាពរលូន និងស្មារតីទទួលត្រូវខ្ពស់ ។

404578744 334386289236687 314962009342256699 N

405121652 334386309236685 4179768537698475552 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia