ឃើញកម្ចីតាមអនឡាញងាយៗកុំចេះតែហ៊ានខ្ចី! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាក់ពីល្បិចក្នុងរូបភាពកម្ចីអនឡាញ
ផែន ផាន់ណា
JANUARY 18 2024
អេឡិចត្រូនិក
78 views
1 min read

បច្ចុប្បន្ននេះកម្ចីតាមរយ:អនឡាញ ហាក់មានភាពពេញនិយមខ្លាំង មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅតាមបណ្ដាប្រទេសមួយចំនួនទៀតនោះទេ។ យ៉ាងណាមិញ កម្ចីនេះបានធ្វើឲ្យប្រជាជនខ្មែរមួយចំនួន លង់ខ្លួន ជឿស្លុងទៅតាមការឃោសនារបស់ជនខិលខូចផងដែរ។ នៅក្នុងនោះដែរ កាលពីពេលថ្មីៗនេះ នៅលើផេកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានណែនាំឲ្យមានការប្រុងប្រយ័ត្នទៅលើកម្ចីតាមអនឡាញនេះផងដែរ។

ថ្មីៗនេះមានជនខិលខូចមួយចំនួនបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ “ក្រោមរូបភាពការផ្តល់កម្ចីប្រាក់តាមអនឡាញ” ដែលមានល្ខណៈងាយស្រួលខ្ចី ដើម្បីទាក់ទាញអោយ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកចាប់អារម្មណ៍ និងធ្វើការស្នើសុំខ្ចីលុយពីគណនីហ្វេសបុកក្លែងក្លាយទាំងនោះ ក្រោយមកពួកវាធ្វើជាយល់ព្រមផ្តល់ប្រាក់កម្ចីតាមការស្នើសុំរបស់យើង ដោយតម្រូវឱ្យយើងថតឯកសារមួយចំនួន ដូចជាអត្តសញ្ញាណរបស់ខ្លួន និងតម្រូវឱ្យយើងវេរលុយទៅឱ្យពួកវាជាថ្លៃសេវាផ្សេងៗជាច្រើនលើក ច្រើនសារ តែទីបំផុតប្រាក់កម្ចីក៍មិនបាន ថែមទាំងបាត់បង់លុយដែលបានវេរទៅអោយពួកវាថែមទៀត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការប្រាក់កម្ចី ជាពិសេសតាមរយៈអនទ្បាញ សូមមានការប្រុងប្រយ័ត្ន និងពិនិត្យអោយបានល្អិតល្អន់មុននឹងសំរេចចិត្តក្នុងការស្នើសុំកម្ចីពីស្ថាប័នណាមួយ។

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia