អ្នករកស៊ីអនឡាញ មានផេកត្រូវប្រយ័ត្ន! នេះជាល្បិចកល ដែលជនខិលខូចប្រើលីងមេរោគឲ្យយើងទាញយក
ផាន់ណា - Phanna
MAY 25 2023
អាជីវកម្ម
346 views
1 min read

សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយប៉ុន្មានថ្ងៃនេះមានករណីឆបោកតាមរយ:អនឡានច្រើន តួយ៉ាងដូចជាការផ្ញើមេរោគតាមរយ:តំណភ្ជាប់ ឬវិធីសាស្ត្រផ្សេងៗ។ យ៉ាងណាមិញករណីនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានចេញសារព្រមានផងដែរ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរកឃើញព័ត៌មានស្តីពីការបោកបញ្ឆោតថ្មី ចំពោះអ្នកដែលគ្រប់គ្រង់ផេកអាជីវកម្ម ពួកគេកំពុងព្យាយាមប្រើប្រាស់ឈ្មោះ និងនិមិត្តសញ្ញាស្រដៀងទៅនឹងក្រុមឬទំព័រផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook និងបញ្ឆោតឱ្យទាញយកមេរោគរបស់ពួកគេ តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោតក្លែងក្លាយ (Fake Link)។ បើមិនស្គាល់តំណរភ្ជាប់ (Link) ច្បាស់ទេ សូមកុំចុចពីលើវា ត្រូវលុបចោលដើម្បីសុវត្ថិភាពលើឧបករណ៍គណនីរបស់អស់លោកអ្នក (ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម)។

ក្នុងករណីប្រជាជលរដ្ឋបានទទួលរងគ្រោះដោយការបន្លំដូចករណីខាងលើ សូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងមហាផ្ទៃ៕

349110610 527061196153789 3186472536455846242 N

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth