https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ក្ដៅៗ!! នេះជារបកគំហើញថ្មីពី មហាវិទ្យាល័យជលផលនិងវារីវប្បកម្ម នៃប្រភេទក្តាមទឹកសាបថ្មីនៅទន្លេសាប
ផាន់ណា - Phanna
SEPTEMBER 15 2023
ស្ទីម - STEAM
222 views
2 mins read

បើតាមការចេញផ្សាយនៅលើផេកផ្លូវការបស់មហាវិទ្យាល័យជលផលនិងវារីវប្បកម្មនៃសាកវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា "ថ្មីៗនេះមហាវិទ្យាល័យជលផលនិងវារីវប្បកម្មនៃសាកវិទ្យាល័យភូមិន្ទកសិកម្ម បានរកឃើញប្រភេទក្តាមថ្មីមួយប្រភេទ ហើយសំណាកក្តាមនេះត្រូវបានបញ្ជូនទៅ Lee Kong Chian Natural History Museum, National University of Singapore ដើម្បីធ្វើការវិភាគ និងពិពណ៌នា និងបានបោះពុម្ភនៅទស្សនាវដ្តីវិទ្យាសាស្រ្តអន្តរជាតិ Crustaceana។

ក្រុមការងារមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម សុំស្នើដាក់ឈ្មោះក្តាមនេះថា ក្តាមពីងពាងទន្លេសាប ហើយឈ្មោះវិទ្យាសាស្រ្តដែលបានបោះពុម្ភហើយមានឈ្មោះថា Limnopilos miromekong។ ចំណងជើងអត្ថបទ៖ ប្រភេទក្តាមថ្មីនៅក្នុងពួក Limnopilos ត្រូវបានរកឃើញពីទន្លេសាបប្រទេសកម្ពុជា Title: A new species of furry crown crab, Limnopilos chuang & ng, 1991 (Brachyura, Hymenosomatidae) from Tonle Sap, Cambodia សង្ខេបអត្តបទ ប្រភេទក្តាមថ្មីមានឈ្មោះវិទ្យាសាស្រ្ត Limnopilos miromekong នៅក្នុងពួក Limnopilos នៃអម្បូរ Hymenosomatidae ត្រូវបានពណ៌នាពីទន្លេសាបស្ថិតនៅទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា។

ប្រភេទក្តាមថ្មីនេះគឺជាប្រភេទក្តាមថ្មីទី៤ដែលត្រូវរកឃើញ ហើយក៏ជាប្រភេទក្តាមថ្មីទី២ដែលមាននៅឥណ្ដូចិន។ ប្រភេទក្តាមនៃពពួក Limnopilos មានឈ្មោះវិទ្យាសាស្រ្ត Limnopilos naiyanetri ត្រូវបានគេដឹងពីទន្លេចៅប្រាយ៉ាហូរចាក់ទៅខាងលិចនៃភាគកណ្តាលប្រទេសថៃ។ ប្រភេទក្តាមថ្មីទើបរកឃើញនេះ (Limnopilos miromekong) មានលក្ខណៈសម្គាល់ដូចជាមានច្របូញមាត់ មានជើងខ្លី និងសរីរាង្គ gonopod ទីមួយរបស់ក្តាមឈ្មោលដែលជំនួយដល់ដំណើរការបន្តពូជខុសគ្នាទៅនឹងក្រុមនៃពពួកក្តាម Limnopilos ដូចគ្នានេះ។ ប្រភេទក្តាម Limnopilos sumatranus ក៏ត្រូវបានគេកត់ត្រាពីប្រទេសម៉ាឡេស៊ីដីគោកភាគខាងត្បូងផងដែរ។
សម្រាប់ព័ត៌មានលម្អិត សូមអាន Poster ខាងក្រោម។"
376849088 652596340182307 3418908244968862261 N

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth