មនុស្សជាច្រើន តែងតែត្អូញត្អែរអំពីបញ្ហាស្ទះផ្លូវម្ដងរាប់ម៉ោង កន្លែងធ្វើការនៅឆ្ងាយ និងមិនចង់ចំណាយពេលធ្វើដំណើរច្រើន។ បន្តិចទៀតលែងលំបាកហើយ ព្រោះក្រុមហ៊ុនតាក់ស៊ីលើអាកាសរបស់ប្រទេសអាល្លឺម៉ង់ឈ្មោះ Lilium Air Mobility គ្រោងនឹងបង្កើតកូនយន្តហោះប្រភេទតាក់ស៊ី ដំណើរការដោយអគ្គិសនីរបស់ខ្លួន ក្នុង១ឆ្នាំ៤០០គ្រឿង ដើម្បីចូលខ្លួនមកដោះស្រាយបញ្ហាខាងលើនេះ។
បើយោងតាមការចុះផ្សាយរបស់កាសែត Rueter បានឱ្យដឹងថា ក្រុមហ៊ុន Lilium នឹងផលិតកូនយន្តហោះឈ្មោះថា Lilium Jet ប្រើថាមពលអគ្គិសនីឱ្យបាន៤០០គ្រឿងក្នុងមួយឆ្នាំ ខណៈគម្រោងនេះក្រុមហ៊ុនក៏កំពុងស្វែងរកដៃគូសហការផងដែរ។ អ្វីដែលពិសេសនោះ បច្ចុប្បន្នមិនមែន មានតែក្រុមហ៊ុន Lilium Air Mobility ប៉ុណ្ណោះទេ ដែលកំពុងធ្វើគម្រោងស្រដៀងនេះ។
មានក្រុមហ៊ុន ផលិតកូនយន្តហោះបែបនេះច្រើនណាស់ ដែលកំពុងធ្វើគម្រោងប្រកួតប្រជែងគ្នានេះ តួយ៉ាងដូចជា Vertical Take-Off និង Landing (eVTOL)។ ការប្រកួតប្រជែងគ្នា លើដំណោះស្រាយធ្វើដំណើររបស់មនុស្សនេះ ត្រូវបានគេរំពឹងថានឹង ផ្ដល់ផលល្អកាន់តែច្រើន ដូចជាការធ្វើកូនយន្ដហោះ ឬឧទ្ធម្ភាគចក្រអីជាដើម។ យល់ឃើញយ៉ាងណា សម្រាប់ការបង្កើតកូនយន្តហោះកាត់ស៊ីនេះ?
អត្ថបទដោយ៖ ផែន ផាន់ណា