២០២៤ ចង់ចេះជំនាញថ្មីៗ! តោះរៀនកាត់តរូបភាពតាម Photoshop កម្រិតដំបូងៗ លើឆានែលយូធូបខ្មែរ៣នេះ Free
ផែន ផាន់ណា
JANUARY 28 2024
ស្ទីម - STEAM
1.2 K views
2 mins read

Adobe Photoshop គឺជាកម្មវិធីល្បីល្បាយមួយ ក្នុងសំណោមកម្មវីធីកាត់តរូបភាពដទៃទៀតនៅលើ​កុំព្យទ័រ​ ដោយបច្ចុប្បន្នគេនិយមប្រើកម្មវិធីនេះដើម្បី​ឌីហ្សាញ កែរូបភាព ធ្វើ Poster និងខិតបណ្ណ​ផ្សេងៗទៀតជាដើម។​ ជាមួយគ្នានេះដែរ​ សម្រាប់អ្នករកស៊ី យ៉ាងហោចណាស់គួរតែចេះ​ Adobe Photoshop នេះដើម្បីធ្វើឲ្យសោភ័ណ្ឌភាពរូបភាពរបស់ខ្លួន​កាន់តែល្អប្រសើរ នៅទេចង់ធ្វើរូបភាពបញ្ចុះតម្លៃផលិតផលណាមួយជាដើម។

យ៉ាងណាមិញថ្ងៃនេះយើងសូមណែនាំ​ ឆានែលយូធូបរបស់ខ្មែរចំនួន៣ ដែលជំនាញទៅលើការ​បង្រៀន​ Adobe Photoshop ចាប់ពីកម្រិតដំបូង ឬសម្រាប់អ្នកពុំទាន់ចេះសោះ៖

១. PC COMPUTER CENTER : នេះគឺជាឆានែលយូធូបមួយ ដែលអាចជួយបង្រៀន Photoshop ដល់អ្នកមិនទាន់ចេះសោះ និងអ្នកចេះខ្លះៗ តែចង់អភិវឌ្ឍន៍សមត្ថភាពបន្ថែម។ នៅក្នុងឆានែលនេះដែរ គឺបង្រៀនដោយគ្រូជំនាញ ពន្យល់ច្បាស់ល្អ តាមជំហាននីមួយៗ ងាយស្រួលអ្នកមិនសូវចេះ អាចតាមទាន់។ ចូលរៀន មេរៀន

Photo 2023 02 05 15 21 48

២.​ KHMER Designer​ : ឆានែលយូធូបរបស់ខ្មែរយើងមួយនេះ​​​ ក៏មានប្រមូលផ្ដុំទៅដោយវីដេអូ បង្រៀន​ Photoshop ជាច្រើនវគ្គផងដែរ។​​ ដោយក្នុងនោះ​អ្នកមិនចេះសោះ​ ឬអ្នកចេះខ្លះ​​ ក៏អាចរៀន និងអនុវត្តបានដូចគ្នា។ ឆានែលមួយនេះបានចងក្រងវីដេអូបង្រៀនជាច្រើនវគ្គ និងមួយនឹងគ្រូ បង្រៀនជាភាសាខ្មែរ​ ច្បាស់ៗងាយយល់ និងអាចចូលរៀនបានគ្រប់ពេល។ ចូលរៀន មេរៀន

Photo 2023 02 05 15 21 48 (2)

៣. Rean Computer 101 : នេះគឺជាឆានែលយូធូបរបស់ខ្មែរមួយទៀត​ ដែលមានបង្រៀន​ Adobe Photoshop សម្រាប់អ្នកមិនចេះសោះ ឬអ្នករៀនកម្រិតដំបូង​ ដោយក្នុងឆានែលនេះបានបញ្ចូលនូវ មេរៀនតាមជំហានៗងាយស្រួលរៀន និងអនុវត្តតាម។ ចូលរៀន មេរៀន

Photo 2023 02 05 15 21 48 (3)

គួរបញ្ជាក់ថាក្រៅពីឆានែលខ្មែរ៣នេះ ក៏មានឆានែលជាច្រើនទេ បង្រៀនដោយឥតគិតថ្លៃដូចគ្នា ប៉ុន្តែយើងសូមលើកយកមកតែ៣នេះសិន។

អត្ថបទដោយ៖ ផែន​ ផាន់ណា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: khonsakada@gmail.com
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth