តោះរៀនចិន! មកស្គាល់កន្លែងរៀនចិនអនឡាញ៣ គ្រូខ្មែរបង្រៀន ចាប់ពីកម្រិតដំបូងៗទៅ
ផែន ផាន់ណា
JANUARY 19 2023
គន្លឹះល្អៗ
1.2 K views
2 mins read

បច្ចុប្បន្ននេះ បើនិយាយពីភាសាដែលខ្មែរយើងពេញនិយមរៀនភាគច្រើនគឺភាសាអង់គ្លេស ចិន ថៃ និងភាសាផ្សេងទៀត។ បើនិយាយពីសាលាបង្រៀនភាសាទាំងនេះ សព្វថ្ងៃគឺសម្បូរបែបណាស់ ពោលសូម្បីតែនៅតាមទីជនបទ ក៏មានដែរ។ ប៉ុន្តែមានជម្រើសមួយទៀត សម្រាប់អ្នកដែលមិនចង់ទៅរៀននៅសាលាផ្ទាល់ ហើយចង់ហាត់ ពត់ លត់ ដំ ចេះដឹងផ្នែកភាសាចិនរបស់ខ្លួនឱ្យកាន់តែពូកែ Technology Cambodia សូមណែនាំកន្លែងរៀនភាសាចិនទាំង៣ នៅលើអនឡាញ ដែលយើងអាចរៀនបាន សូម្បីតែនៅដេកក្នុងមុង។

2023 Beginners Guide to Learning Chinese

១. ឆានែលយូធូប KIM MISSION : នេះគឺជាឆានែលរបស់ខ្មែរ ដែលបង្រៀនភាសាចិន ដោយឥតគិតថ្លៃ។ នៅក្នុងនេះដែរ គ្រូបង្រៀនបានរៀបចំមេរៀនទៅតាមលំដាប់លំដោយ សូម្បីតែអ្នកមិនទាន់ចេះសោះ ក៏អាចចូលរៀន និងអនុវត្តន៍តាម បានផងដែរ។ បើនិយាយពីមេរៀន ដែលមាននៅលើឆានែលនេះវិញ គឺសុទ្ធសឹងតែជាមេរៀន ដែលបានចម្រាញ់យ៉ាងល្អ មុននឹងយកមកបង្រៀន ពោលគឺមានតាំងពីវគ្គសន្ទនា, រៀនចិនដោយខ្លួនឯង, រៀនប្រកបភាសាចិន, និងរៀនបញ្ចេញសំឡេង ក្នុងការនិយាយភាសាចិនជាដើម។

2023 01 19 11 23 51

២. App Onesala : កន្លងមកយើងធ្លាប់បានណែនាំ App នេះសម្រាប់អ្នករៀនជំនាញអាយធីម្ដងរួចមកហើយ ប៉ុន្តែនៅក្នុង App នេះ ក៏មានបង្រៀនភាសាជាច្រើន​ផងដែរ ដូចជាភាសាអង់គ្លេស ថៃ និងចិនជាដើម។ សម្រាប់អ្នកដែលចង់រៀនភាសាចិនតាមអនឡាញ ដែលបង្រៀនដោយគ្រូខ្មែរ មានវិជ្ជាជីវៈច្បាស់លាស់ អាចចូលទៅបង់លុយរៀន ត្រឹមតែ១៩.៩៩ដុល្លារ នោះលោកអ្នកនឹងទទួលបាននូវមេរៀនតាមផ្នែកៗជាច្រើន ទុកមើលបានគ្រប់ពេល គ្រប់ទីកន្លែង។ អាចទាញយកបានទាំងនៅលើ App Store និង Play Store។

76354

៣. វេបសាយ WWW.TPTD.ORG : នេះគឺជាគេហទំព័ររបស់ក្រសួងទេសចណ៍ ដែលបង្កើតឡើងសម្រាប់អ្នកចង់រៀនជំនាញផ្សេងៗក្នុងវិស័យនេះ និងឱកាសការងារជាច្រើនកន្លែង។ ជាទូទាំងនៅលើវេបសាយនេះតែងតែបើកថ្នាក់បង្រៀនភាសាចិន តាមប្រព័ន្ធអនឡាញ សម្រាប់អ្នកដែលមិនចេះសោះ ប៉ុន្តែក្នុងអំឡុងពេលគេកំពុងបង្រៀនហើយ យើងមិនអាចដាក់ពាក្យចូលរៀនបានទេ ពោលគឺត្រូវចាំរហូតគេរើសឱ្យចូលរៀនវគ្គថ្មី។ បច្ចុប្បន្នគឺគេនៅមិនទាន់បណ្ដុះបណ្ដាលរួចនៅឡើយទេ ដូច្នេះសម្រាប់អ្នកចង់រៀនភាសាចិន ក្នុងវេបសាយនេះ សូមរង់ចាំរហូតដល់វគ្គមុនចប់សព្វគ្រប់សិន។

2023 01 19 11 26 21

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia