កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹង ស្ដីពីវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ លើជំនាញភាសាចិនកម្រិតដំបូង ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មគុណភាពសេវាកម្មទេសចរណ៍។
ដើម្បីចូលរួមជំរុញការអភិវឌ្ឍជំនាញ ជាពិសេសជំនាញភាសាចិន ក្រសួងឬទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមន៍ឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណៈជន ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនផ្ដល់សេវាកម្មអប់រំ (Manna Global Exchange Corp., Ltd.) នៅប្រទេសចិន នឹងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញភាសាចិនកម្រិតតំបូង។
វគ្គបណ្ដុះបណ្ដាលខាងលើនេះ នឹងចាប់ផ្ដើមសិក្សា ចាប់ពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ តទៅ។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណៈជន អាចធ្វើការចុះឈ្មោះសិក្សា តាមរយៈអាស្នយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្កេន QRCode ខាងក្រោម។
អត្ថបទដោយ៖ ផែន ផាន់ណា