“ប្រទេសរីកចម្រើន តែងតែមានធាតុផ្សំសំខាន់មួយ គឺការស្រាវជ្រាវបែបវិទ្យាសាស្ត្រ មានភាពខ្លាំងពូកែ” នេះគឺជាសម្ដីលើកឡើងរបស់យុវតីខ្មែរមួយរូប គឺអ្នកនាងមឿន សូនិច ស្ថាបនិកក្រុមហ៊ុន Laber Scientific Co., Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងនាំចូលផ្ដាច់មុខទៅលើបរិក្ខារ ឧបរណ៍បែបវិទ្យាសាស្ត្រទំនើបៗ ពីប្រទេសធំៗជុំវិញពិភពលោក តួយ៉ាង មានមកពី អ៊ឺរ៉ុប និងអាស៊ី។
ដោយមើលឃើញពីសារសំខាន់នៃការពិសោធន៍ ការស្រាវជ្រាវ លើផ្នែកវិទ្យាសាស្ត្រ ដែលប្រទេសកម្ពុជា កំពុងមានតម្រូវការផងនោះ យុវជនប្រុសស្រីខ្មែរមួយក្រុមនេះ បានស្រាក់ដៃនិងមូលមតិគ្នា បង្កើតជាក្រុមហ៊ុនមួយឈ្មោះ Laber Scientific Co.,Ltd ដោយនាំចូលគ្រឿងបរិក្ខាលក្ខណ:វិទ្យាសាស្ត្រទំនើបៗ ដូចជាផ្នែកគីមីចំណីអាហារ អេឡិចត្រូនិច ដី ទឹក STEM បរិក្ខារគ្រឿងសង្ហារឹមសម្រាប់មន្ទីរពិសោធន៍ និងឧបករណ៍ ជាច្រើនទៀតផងដែរ។ យើងក៏មានទទួលការផ្តល់ការប្រឹក្សារយោបល់ និងរៀបចំមន្ទីរពិសោធន៍ថ្មីពីដើមដល់ចប់ រហូតដល់ការប្រើប្រាស់ ជូនទៅដល់អតិថិជនផងដែរ។
ថ្លែងប្រាប់ក្រុមការងារចាបខៀវ កាលពីពេលថ្មីៗនេះអ្នកនាង មឿន សូនិច (តំណាងក្រុមការងារទាំងអស់) បានឲ្យដឹងថា ក្រុមហ៊ុន Laber Scientific បង្កើតឡើង នៅក្នុងអំឡុងពេលកូវីដ១៩រីករាលដាលខ្លាំង ប៉ុន្តែគាត់បែរជាមើលឃើញថាជាឱកាសក្នុងការបើកអាជីវកម្មនេះ។ មកដល់ពេលនេះក្រុមហ៊ុនបានផ្គត់ផ្គង់ទៅកាន់គម្រោងធំៗរបស់ដៃគូរអភិវឌ្ឍន៍ដែលមានដូចជា World Bank, GIZ, JICA, UNOPS, UNDP, UNFPA, UNICEF, Korea, AFD, CMPLC, សកលវិទ្យាល័យធំៗដូចជា ITC, RUPP, RUA, NUBB, IU, UP, MJQ និង សហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត។
អ្នកនាងបានបន្តថា គោលដៅចម្បងនៃការបង្កើតក្រុមហ៊ុននេះឡើងគឺដើម្បី ជួយអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវនៅស្រុកខ្មែរយើងឲ្យមានភាពទូលំទូលាយ តាមរយៈការផ្គត់ផ្គង់ឧបករណ៍ដែលមានគុណភាព ព្រមទាំងសម្បូរបែប មិនថានៅក្នុងវិស័យ STEM ឬក៏វិស័យផ្សេងៗទៀតដែលទាក់ទងនឹងវិទ្យាសាស្ត្រ។ យុវតីរូបនេះក៏បានបន្ថែមផងដែរថា Laber Scientific មានលក្ខណ:ពិសេសជាច្រើនចំណុចផងដែរ ពោលគឺ Laber Scientific នាំចូលតែឧបករណ៍ណា ដែលមានគុណភាពល្អ និងទទួលស្គាល់ត្រឹមត្រូវ តាមស្តង់ដារ ISO និងមានបទពិសោធន៍យូរឆ្នាំ តាំងពីឆ្នាំ១៨៨៩ មកម្លេះ ដោយក្រុមហ៊ុនទាំងនោះមកពីប្រទេស ជប៉ុន អាមេរិក អាឡឺម៉ង់ បារាំង សាំងហ្គាពួ និងប្រទេសមួយចំនួននៅអាស៊ីដូចជាក្រុមហ៊ុន YAMATO, AS-ONE, EISCO, BIO-Evo peak និងប្រេនល្បីៗផ្សេងៗជាច្រើនទៀត។
មិនតែប៉ុណ្ណោះនៅ Laber Scientific គឺប្រមូលផ្ដុំទៅដោយក្រុមអ្នកជំនាញ ដែលមានសមត្ថភាពគ្រប់គ្រាន់មកពីបរទេស និងជនជាតិខ្មែរ ភាគច្រើនសុទ្ធតែបានបញ្ចប់ថ្នាក់បណ្ឌិតលើផ្នែកផ្សេងៗគ្នា ក្នុងវិស័យវិទ្យាសាស្ត្រ និងមានជំនាញទៅលើប្រភេទឧបករណ៍ដែលបានរៀបរាប់ខាងលើ។ មួយវិញទៀត ក្រុមការងារយើងមានវិជ្ជាជីវៈខ្ពស់ និងមានក្រុមការងារទាក់ទង សាកសួរ ជាប្រចាំនូវការប្រើប្រាស់ទៅកាន់អតិថិជន បន្ទាប់ពីនាំចេញទៅលក់លើទីផ្សាររួច។
គួរបញ្ជាក់ថា ឧបករណ៍ដែល Laber Scientific ផ្គត់ផ្គងគឺមានកន្លែងជាច្រើនអាចប្រើប្រាស់បានដូចជាប្រាស់ក្នុងមន្ទីរពិសោធន៍ មន្ទីរស្រាវជ្រាវ សកលវិទ្យាល័យ វិទ្យាល័យ មន្ទីរពេទ្រ និង សហគ្រាសធនតូចនឹងមធ្យម ដែលមានកន្លែងពិសោធន៍ផ្សេងៗ ដោយក្នុងនោះស្ត្រាចារ្យ និស្សិត អ្នកស្រាវជ្រាវ អ្នកជំនាញតេស្តគុណភាព សិស្ស ពេទ្យជាដើម ក៏អាចទិញផលិតផលជាច្រើនពីក្រុមហ៊ុន Laber Scientific ទៅប្រើប្រាស់បានផងដែរ៕
សម្រាប់ការទំនាក់ទំនងមកកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ និងតេលេក្រាមលេខៈ ០៩៣ ៩៩ ៣៣ ៣២ ។ Email: sale@labergroup.com . ហ្វេសបុកផេកៈ Laber Scientific Co., Ltd.
