ឃើញ LM Car បើកពេញផ្លូវ ឥឡូវដឹងហើយ មានខ្នងធំក្រុមហ៊ុនយក្សនេះនៅពីក្រោយ
ផាន់ណា - Phanna
FEBRUARY 6 2023
អាជីវកម្ម
93 views
2 mins read

យើងធ្លាប់តែឃើញរថយន្តរបស់ក្រុមហ៊ុម LM Car ចរាចរណ៍នៅលើដងផ្លូវ​ ក្នុងរាជធនានីភ្នំពេញ និងក្រុងព្រះសីហនុយ៉ាងសម្បូរបែប ប៉ុន្តែមានមនុស្សជាច្រើននៅពុំទាន់បានដឹងច្បាស់នៅឡើយទេថា តើ LM Car មានក្រុមហ៊ុនធំណាមួយនៅពីក្រោយខ្នង ដើម្បីរុញ ទើប​រហូតអាចឈរជើងបានយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជាច្រើនឆ្នាំ?

ក

LMCar គឺជាយីហោ ដែលមានខ្នងធំនៅពីក្រោយគឺ ព្រីនស៍ ហូលឌីង​ គ្រុប (Prince Holding Group) ខណ: ព្រីនស៍ បានចូលមកកម្ពុជាយើងបានជាច្រើនឆ្នាំ​ ព្រមទាំងបានអភិវឌ្ឍន៍គម្រោងអគារ ខុនដូ និងកន្លែងពាណិជ្ជកម្មផ្សេងៗ និងអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត នៅខ្មែរ។ បើយោងតាមការបង្ហោះរបស់ ព្រីនស៍ ហូលឌីង​ គ្រុប លើគណនី Linkin របស់ខ្លួនបានឲ្យដឹងថា បច្ចុប្បន្ននេះការទិញ ការធ្វើដំណើរ របស់ប្រជាជនកម្ពុជា កាន់តែមានភាពទំនើប ដោយក្នុងនោះកម្មវិធីទូរស័ព្ទ សម្រាប់អ្នកដំណើរ និងកម្មវិធីកុម្ម៉ង់ទិញទំនិញ ដូចជា LMCar, និង wownow បានផ្ដល់ភាពងាយស្រួលមួយកម្រិត ដល់ការរស់នៅ របស់ប្រជាជនខ្មែរ។

May be an image of 1 person, screen and phone

No photo description available.

កម្មវិធីទាំង២ខាងលើនេះ មិនត្រឹមតែបានផ្ដល់នូវភាពងាយស្រួលដល់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបានក្លាយទៅជាប្រភពចំណូលមួយផងដែរ។ ជាងនេះទៅទៀតកម្មវិធីហៅរថយន្តជិះ LMCar និង កម្មវិធីកុម្ម៉ង់អាហារ WOWNOW បានពង្រីកខ្លួនយ៉ាងខ្លាំង ទាំងការបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ និងជម្រើសដ៏សម្បូរបែបផ្សេងទៀត ទៅកាន់អតិថិជន ច្រើនម៉ឺននាក់។ នៅពេលដែលកម្មវិធីទាំងនេះរីកចម្រើនទៅមុខ យើងសង្ឃឹមថា កម្មវា និងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនខ្មែរ ក្នុងយុគសម័យឌីជីថលនេះ។ ជាមួយគ្នាព្រីនស៍ ក៏បានប្រកាសច្បាស់ៗថា LMCar និង wownow គឺជាអង្គភាពមួយ ដែលស្ថិតនៅក្រោម ព្រីនស៍ ហូលឌីង​ គ្រុប។

No photo description available.

May be an image of 6 people

សម្រាប់មូលហេតុដែល LMCar អាចឈរជើងរឹងមាំ និងមានអ្នកគាំទ្របែបនេះ ក៏ព្រោះតែ LMCar បានផ្ដល់ជូននូវសេវាកម្មធ្វើដំណើរពិសេស ជូនដល់អតិថជន តាមរយ:ភាពរួសរាយរាក់ទាក់របស់ អ្នកបើកបរ ការបារម្ភពីសុវត្ថភាពភ្ញៀវ ការសម្អាតរថយន្ត និងមានភាពលឿនរហ័ស​ ទាន់ចិត្ត៕

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth