អបអរ! ក្រុមហ៊ុនបច្ចេកវិទ្យាផ្ដល់សេវាកម្មបែបប្រណីត LM CAR ចាប់ដៃ WeWatch បង្ហាញបច្ចេកវិទ្យាថ្មី សម្រាប់កម្ពុជា
Sakada Techie
OCTOBER 11 2022
អាជីវកម្ម 4.0
242 views
2 mins read

កាលពីថ្ងៃទី ៦ ខែ តុលា​ ឆ្នាំ ២០២២ ថ្មីៗនេះនៅការិយាល័យកណ្ដាលក្រុមហ៊ុន LM CAR មាន ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន LM CAR., Ltd និង ក្រុមហ៊ុន We Watch CO., Ltd ជាមួយនឹងគោលបំណងបង្ហាញពីឆន្ទៈរវាងក្រុមហ៊ុនទាំងពីរក្នុងការសហការរួមគ្នា ទៅលើការធ្វើទីផ្សារ ប្រូម៉ូសិនរួមគ្នា និង ការរីកចម្រើនរួមគ្នា ព្រមទាំងផ្ដល់ជូននូវបច្ចេកវិទ្យាចុងក្រោយបំផុតសម្រាប់ទីផ្សារកម្ពុជា។

ក្រុមហ៊ុនទាំងពីរមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការនាំយកអត្ថប្រយោជន៍ ប្រណីតភាព និង បទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីបំពេញបន្ថែមឱ្យសមស្របទៅតាមស្ថានភាពរបស់សង្គម ការអភិវឌ្ឍន៍ជឿនលឿននៃបច្ចេកវិទ្យា និង សេវាកម្ម ដែលមានភាពរីកចម្រើនឱ្យលើសពីតម្រូវការ និង ការរំពឹងទុករបស់ទីផ្សារបច្ចុប្បន្ននេះ។

308990148 627841765462147 5136261864323431391 N

ក្នុងកម្មវិធីខាងលើនេះផងដែរ លោក Zheng Pei នាយកប្រតិបត្តិក្រុមហ៊ុន LM CAR ដែលជាក្រុមហ៊ុនផ្ដល់ជូននូវសេវាកម្មហៅតាក់ស៊ីទំនើប កម្រិតខ្ពស់ ប្រកបដោយប្រណីតភាព ជាមួយនឹងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា បានថ្លែងឱ្យដឹងថា៖ “កិច្ចសហប្រតិបត្តិការនេះនឹងផ្ដល់បទពិសោធន៍ដ៏អស្ចារ្យបន្ថែមទៀត អមដោយប្រណីតភាពខ្ពស់ សម្រាប់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាដែលប្រើប្រាស់សេវាកម្មរបស់ LM CAR ផងដែរ”។

310264315 627841858795471 1232426218581297366 N

បន្ថែមពីលើប្រសាសន៍នាយកប្រតិបត្តិក្រុមហ៊ុន LM CAR ផងដែរ លោក ស្រី វ៉ាងសៀវហួរ នាយកប្រតិបត្តិក្រុមហ៊ុន We Watch ក៏បានលើកឡើងដោយក្ដីសោមន្សរីករាយផងដែរថា “យើងរំភើបចំពោះកិច្ចសហការរវាង We Watch នឹង LM CAR ហើយយើងជឿជាក់ថាកិច្ចសហការនេះនឹងជួយឱ្យភាគីទាំងសងខាង រីកចម្រើន និង បង្កើនឱកាសអាជីវកមម្មច្រើនជាមួយគ្នា” ។

ចាប់ពីពេលនេះទៅអតិថិជនក្រុមហ៊ុនទាំងពីរ នឹងទទួលបានបទពិសោធន៍ប្រើប្រាស់សេវាកម្មកាន់តែប្រសើរ កាន់តែប្រណីត អស្ចារ្យជាងមុន ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនបន្ថែមជាច្រើនទៀត ដែលកើតឡើងចេញពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានេះ។

គូសបញ្ជាក់ផងដែរថា LM Cឫឬ ជាក្រុមហ៊ុន តាក់ស៊ីបែបប្រណីតប្រើប្រាស់បច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតឈានមុខគេនៅកម្ពុជា មានរថយន្តគ្រប់ប្រភេទសម្រាប់ការហៅ រាប់តាំងតែពី Classic Deluxe និង Business ជាដើម សុទ្ធសឹងជាឡានសេរ៊ីទំនើបដូចជា Prius Kia BYD សូម្បីតែត្រកូលអភិជនដូចជា HongQi និង Alphard រហូតដល់ Roll Royce ក៏ LM CAR ផ្ដល់ជូនឱ្យអតិថិជនគ្រប់ស្រទាប់ តាមតម្រូវការ។

👉 ដោនឡូត App LM Car: https://cardatasink.lema.sg/r/e

👉 ចូលទៅកាន់ផ្លេតហ្វម We Watch: https://www.wewatch-kh.tv/index.html

309420797 627841842128806 820542030883909444 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia