មាននៅខ្មែរហើយ! ម៉ាស៊ីនព្រីនដែកទំនើបបំផុតបច្ចេកវិទ្យាជប៉ុន-អាល្លឺម៉ង់ ល្បីថាមាន៣បីគ្រឿងលើ
ផែន ផាន់ណា
JUNE 7 2023
នវានុវត្តន៍
697 views
2 mins read

មានទីតាំងស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ក្រោយអគារ CJCC) មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ទើបតែបើកដំណើរការថ្មីៗ ក្រោយចំណាយពេលវេលារៀបចំអស់រយ:ពេលជាង២ឆ្នាំ។ នៅក្នុងអគារដែលជាជំនួសរបស់ប្រទេសជប៉ុននេះ ក្រុមហ៊ុន DMG MORI បានផ្ដល់ម៉ាស៊ីនទំនើបៗចំនួន៣ គឺប្រភេទ DMC 85 MONOBLOCK (ម៉ាស៊ីនក្រឡឹងដែក), LASERTEC 300 EDE Hybrid (ម៉ាស៊ីនព្រីនដែក) និង NLX2500SY (ម៉ាស៊ីនក្រឡឹងដែក បានច្រើនក្នុងពេលតែមួយ)។

347385619 1909119839475370 3622512921112910028 N

347394526 1685335355242582 3728388124765378574 N

បើតាមលោកបណ្ឌិត ឃឹម ចំរើន ដែលជាអ្នកគ្រប់គ្រងទូទៅ ក្នុងមជ្ឈមណ្ឌលផលិតកម្មឌីជីថលនេះ បានប្រាប់ក្រុមការងារ Technology Cambodia ថា នេះគឺជាមជ្ឈមណ្ឌល ដែលជាជំនួយរបស់ប្រទេសជប៉ុន ដោយបង្កើតឡើងនៅក្នុងគោលបំណងបណ្ដុះនូវធនធានមនុស្ស ពិសេសលើផ្នែកផលិតកម្មឌីជីថល និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាជួយជម្រុញកម្ពុជាឱ្យទាន់ឧស្សាហកម្ម ៤.០ នៅពេលអនាគត។  លោកបានបន្តថា ក្នុងចំណោមម៉ាស៊ីនទាំង៣ខាងលើ គឺមានម៉ាស៊ីនមួយដែលជាបច្ចេកវិទ្យារបស់ប្រទេសអាល្លឺម៉ង់ និងជប៉ុន ដែលបានផ្ដល់ជូនមកកម្ពុជាយើង ដោយម៉ាស៊ីនព្រីនដែកប្រភេទនេះមានត្រឹមតែ ២ទៅ៣គ្រឿងប៉ុណ្ណោះលើលោក (ព្រោះទើបនឹងរកឃើញ)។

347253732 994268488252731 1994696348337881001 N

347250697 630904502035445 6260428465497146900 N

LASERTEC 300 EDE Hybrid ឬម៉ាស៊ីនព្រីនដែកនេះ គឺមានសមត្ថភាពខ្ពស់ និងត្រូវការវត្ថុធាតុដើមត្រឹមត្រូវ ទើបអាចព្រីនដែក និងរបស់អ្វីម្យ៉ាងដែលនិស្សិត ឬអ្នកច្នៃប្រឌិត ធ្លាប់តែស្រមើស្រមៃក្នុងខួរក្បាល ឱ្យចេញជារូបភាពមកបាន។ ​លោកបណ្ឌិតឃឹម ចំរើន បានបញ្ជាក់ថា នេះគឺជាម៉ាស៊ីនដែលមានលក្ខណ:ទំនើប ដែលគេប្រើវាក្នុងការព្រីនដែកឱ្យចេញជាវត្ថុផ្សេងៗតាមការចង់បាន ហើយនៅកម្ពុជាយើងទើបតែមានមួយគ្រឿងនេះប៉ុណ្ណោះ។ ម៉ាស៊ីនព្រីនដែកដ៏ទំនើបនេះ នឹងចូលខ្លួនមកបណ្ដុះធនធានមនុស្សនៅកម្ពុជា ពិសេសគឺនិស្សិតដែលមានបំណងចង់សិស្សលើជំនាញមេកានិច និងអ្នកស្រឡាញ់ការច្នៃប្រឌិតផ្សេងៗ។ ទស្សនាវីដេអូខាងក្រោម៖

5113 Ext 01 En 0

Turbine

គូសបញ្ជាក់ថា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន បានដាក់ឱ្យដំណើរការកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងរៀបចំឱ្យមានថ្នាក់បណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញពាក់ព័ន្ធផ្សេងៗផងដែរ៕

5941 Ext 05 En 0

អត្ថបទដោយ៖​ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia