អាជ្ញាធររបស់ប្រទេសកូរ៉េខាងត្បូង បានពិន័យប្រាក់ក្រុមហ៊ុន Meta និង Google រាប់សិបលានដុល្លារ ខណៈក្រុមហ៊ុនយក្សទាំងពីរនេះបានបំពានទៅលើសិទ្ធិឯកជនភាព ព្រោះក្រុមហ៊ុនខាងលើនេះមិនបានផ្ដល់ព័ត៌មានច្បាស់ដល់អ្នកប្រើផ្លេតហ្វមរបស់ខ្លួន ដោយព័ត៌មានផ្ទាល់ខ្លួនខ្លះ មិនមានការយល់ព្រមពីអ្នកប្រើបណ្ដាញសង្គមក្នុងប្រទេសកូរ៉េឡើយ។
នៅក្នុងសេចក្ដីរាយការណ៍មួយ គណៈកម្មាការការពារព័ត៌មានផ្ទាល់ខ្លួនរបស់ប្រទេសនេះ បានឱ្យដឹងថា ខ្ញុំបានពិន័យ Google ចំនួន ៦៩.២ ពាន់លានវ៉ុន (៧៤លានដុល្លារអូស្ត្រាលី) និង Meta ចំនួន ៣០.៨ ពាន់លានវ៉ុន (៣៣លានដុល្លារអូស្ត្រាលី)។ នេះបើយោងតាមការចុះផ្សាយរបស់ Reuter។
យ៉ាងណាមិញ ខាង Google ក៏មិនបាននៅស្ងៀមដែរ ដោយអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះបានចេញមកអះអាងចំៗថា ខ្លួនមិនយល់ស្របនឹងការពិន័យនេះទេ ដោយសារបំពានឯកជនភាពនោះទេ ព្រោះពេលបំពេញព័ត៌មានចូលប្រើ Google បានបញ្ជាក់ជាលាយលក្ខណ៍អក្សរច្បាស់ៗណាស់។
ចំណែកខាងក្រុមហ៊ុន Meta ឯណោះវិញ ក៏បានអះអាងដែរថា ខ្លួនមិនយល់ស្របនឹងការពិន័យរបស់កូរ៉េខាងត្បូងឡើយ ព្រោះបានដឹងច្បាស់ថា ខ្លួនបានគោរពតាមច្បាប់របស់រដ្ឋាភិបាលកូរ៉េត្រឹមត្រូវ ដោយពុំមានការក្លែងបន្លំណាមួយឡើយ៕
អត្ថបទដោយ៖ ផែន ផាន់ណា