អ៊េមណាស់! វីរ:ប៊ុនថាំបើកជើងធ្វើដំណើរថ្មីពីភ្នំពេញដល់កំពូលភ្នំគិរីរម្យ កន្លែងបោះតង់ទេសភាពស្អាត
ផែន ផាន់ណា
JUNE 28 2023
អាជីវកម្ម 4.0
1.9 K views
1 min read

ត្រៀមណាត់ដៃគូចូលចិត្តដើរព្រៃ បោះតង់ ស្រូវខ្យល់ធម្មជាតិឱ្យហើយទៅ ព្រោះមុននេះបន្តិច ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ បានបន្ថែមជើងធ្វើដំណើរថ្មីរបស់ខ្លួន ភ្នំពេញទៅកាន់ឧទ្យានជាតិគីរីរម្យ ដែលចាប់បើកដំណើរការនៅថ្ងៃទី១​​ ខែកក្កដានេះតទៅហើយ។ នេះបើយោងតាមការផ្សាយនៅលើផេកផ្លូវការរបស់វីរ:ប៊ុនថាំ។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា អ្នកធ្វើដំណើរនឹងចំណាយពេលតិច ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន និងចំណតរថយន្តគឺនៅក្នុង ឧទ្យានបោះតង់ CampingPark និង Romdoul Kirirom Resort រំដួលគីរីរម្យ រីស៊ត ផ្ទាល់តែម្ដង។

គូសបញ្ជាក់ថាសម្រាប់ម៉ោងធ្វើដំណើរគឺម៉ោង ៧:៣០am, ១៣:០០pm, ១៦:០០pm (សម្រាប់អ្នកធ្វើដំណើរភ្នំពេញ-គិរីរម្យ)។ ដោយឡែកសម្រាប់អ្នកធ្វើដំណើរគិរីរម្យមកភ្នំពេញគឺមានម៉ោង (៦:០០am, ១០:៣០am និង ១៧:០០pm)។ អាចកក់សំបុត្រតាម App បានណា ចាប់ពីថ្ងៃទី១ ខែកក្កដា ទៅ..។

Photo 2023 06 28 11 52 47

Photo 2023 06 28 11 52 46

Photo 2023 06 28 11 52 44

Photo 2023 06 28 11 52 43

Photo 2023 06 28 11 52 41

Photo 2023 06 28 11 52 40 (2)

Photo 2023 06 28 11 52 42

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia