អរគុណណាស់! កូនខ្មែរបង្កើតប្រព័ន្ធគ្រប់គ្រងហាងថ្មី មានតែទូរស័ព្ទមួយគ្រឿង អាចដំណើរការបាន
ផែន ផាន់ណា
OCTOBER 7 2022
ឌីជីថល
1.2 K views
2 mins read

ផ្ដើមចេញពីស្ត្រីខ្មែរដ៏ពូកែមួយរូប ដែលបានបញ្ចប់ការសិក្សាលើផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រមកពីសហរដ្ឋអាមេរិកគឺលោកជំទាវ ជា រដ្ឋា ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាស្ថាបនិកក្រុមហ៊ុន Khmum Technology បានផ្ដួចផ្ដើមគំនិតជាមួយក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយថ្មីមួយ ជួយដល់ម្ចាស់អាជីវកម្មទូទាំងប្រទេសកម្ពុជា ឱ្យមានប្រព័ន្ធគ្រប់គ្រងហាង(POS System) បែបទំនើប ដោយមិនចាំបាច់ចំណាយថវិកាទិញសម្ភារច្រើន និងងាយស្រួលក្នុងការប្រើប្រាស់។

H.e Chea Ratha

ជាការពិត បើនិយាយពីប្រព័ន្ធគ្រប់គ្រងហាងបច្ចុប្បន្ននេះ គឺតម្រូវឱ្យមានសម្ភារច្រើន ទើបការគ្រប់គ្រងហាងឬមុខទំនិញងាយស្រួល។ ប៉ុន្តែ អ្វីដែលជាបញ្ហានោះ ការប្រើសម្ភារច្រើន និងតម្លៃថ្លៃបែបនេះ ធ្វើឱ្យអ្នករកស៊ីល្មមៗ ពិបាកក្នុងការប្រើសេវាកម្មនេះណាស់។ ដើម្បីដំណោះស្រាយបញ្ហានេះបានជំទាវជា រដ្ឋា និងក្រុមការងារ ក៏បានបង្កើតប្រព័ន្ធថ្មីមួយ ដែលម្ចាស់អាជីវកម្មអាចគ្រប់គ្រងហាង ឬទំនិញក្នុងហាង ដោយពុំចាំបាច់មានឧបរណ៍ច្រើន ពោលគឺមានត្រឹមតែទូរស័ព្ទដៃ ឬថេតប្លេត និងដុំព្រីនចល័តខ្នាតតូចមួយគ្រឿង តែបើមិនចង់ប្រើដុំព្រីនក៏ ដោយលោកអ្នកអាចផ្ញើវិក្កយបត្រអេឡិចត្រូនិកទៅកាន់ភ្ញៀវបានទៀតផង។

Pos I Phone Screen

បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុន Khmum Technology បានប្រាប់ក្រុមការងារ Technology Cambodia យើងថា ប្រព័ន្ធគ្រប់គ្រងហាងថ្មីនេះ គឺបង្កើតឡើងដោយកូនខ្មែរយើងសុទ្ធ១០០%។ សម្រាប់ម្ចាស់អាជីវកម្ម មិនចំបាច់ចំណាយកន្លែង និងអស់ថវិកាច្រើន ដើម្បីទិញសម្ភារគ្រងគ្រងហាង (POS System) ឡើយ ព្រោះឥឡូវនេះ Khmum Technology បានបង្កើតប្រព័ន្ធគ្រប់គ្រងហាង ដោយប្រើត្រឹមតែទូរស័ព្ទដៃ និងដុំព្រីនចល័តដែលអាចយកទៅតាមខ្លួនបានគ្រប់ទិសទី។

Pos I Pad Interface

លោកបានបន្តថា សម្រាប់អ្នកដែលប្រើប្រព័ន្ធគ្រប់គ្រងហាងរបស់ Khmum-ឃ្មុំ គឺទទួលបានអត្ថប្រយោជន៍ច្រើនដូចជា អាចមើលទិន្នន័យទំនិញក្នុងហាងដោយប្រើទូរស័ព្ទដៃផ្ទាល់ខ្លួន អាចទូទាត់លុយបានគ្រប់ធនាគារដោយភ្ជាប់មកជាមួយ KHQRCode ស្រាប់ អាចប្រើប្រាស់ច្រើនគណនី និងបែងចែកតួនាទីអ្នកប្រើប្រាស់ និងអាចមានលទ្ធភាពទទួលបានប្រាក់កម្ចី ដោយពុំចាំបាច់មានវត្ថុបញ្ចាំ។

ក្រឡេកទៅលើមុខងារនៃការប្រើប្រាស់សេវាកម្មប្រព័ន្ធគ្រប់គ្រងហាងរបស់ Khmum-ឃ្មុំ វិញគឺមានបង្ហាញនូវរបាយការលក់ប្រចាំថ្ងៃ ខែ ឆ្នាំ, តាមដានការបញ្ជាទិញ, ផ្ញើសារ, មើលផលិតផលអស់ពីស្ដុក, ព្រីន Label, Scan ផលិតផល, កំណត់ហាងនិងអតិថិជន និងរបាយការណ៍ហិរញ្ញវត្ថុក្នុងហាងរបស់យើងបានជាដើម។

Receipt Printing Copy

បើនិយាយពីប្រព័ន្ធនេះ គឺអាចប្រើបានសឹងតែគ្រប់សេវាកម្មដូចជាមីនីម៉ាត ហាងកាហ្វេ ហាងចាប់ហ៊ួយ ហាងគ្រឿងសំណង់ ហាងកាត់សក់ អាជីវកម្មអនឡាញ ហាងសៀវភៅ ហាងលក់គ្រឿអេឡិចត្រូនិក ហាងនំខេក ផ្ទះជួល ភោជនីយដ្ឋាន និងហាងលក់សម្លៀកបំពាក់។ល។

គូសបញ្ជាក់ថាក្រៅពីប្រព័ន្ធគ្រប់គ្រងហាងថ្មីរបស់ Khmum-ឃ្មុំ នេះ ក្រុមហ៊ុន Khmum Technology ក៏មានវេបសាយលក់ទំនិញតាមអនឡាញមួយទៀត កំពុងទទួលបានការគាំទ្រពីអតិថិជន ដែលប្រើប្រាស់សេវាកម្មជាមួយ Khmum-ឃ្មុំ។ នៅក្នុងវេបសាយនេះលោកអ្នកអាចចូលទៅមើលផលិតផងជាច្រើន រួមមានទាំងផលិតផលរបស់ខ្មែរ និងបរទេស។ អ្វីដែលពិសេសនៅក្នុងវេបសាយរបស់ឃ្មុំ គឺរក្សាបាននូវតម្លៃទីផ្សារ និងមានគុណភាព ព្រមទាំងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចដាក់លក់ផលិតផលរបស់ខ្លួន នៅលើផ្លេតហ្វមរបស់ Khmum-ឃ្មុំ បានទៀតផង។ ជាចុងក្រោយ បើលោកអ្នកចាប់អារម្មណ៍ចង់ប្រើប្រព័ន្ធគ្រប់គ្រងហាង និងចង់ដាក់លក់ផលិតផលនៅលើវេបសាយ Khmum-ឃ្មុំ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ 016 898 117 / 017 29 89 09 ឬហ្វេសប៊ុកផេកផ្លូវការរបស់ Khmum-ឃ្មុំ បាន៕

I Pad Pro Mockup

Khmum Pos Flier Khmer

អត្ថបទដោយ៖ ផែន ផាន់ណា (ទំនាក់ទំនងផ្សព្វផ្សាយអាជីវកម្មរបស់អ្នកជាមួយពួកយើងតាមរយៈតេឡេក្រាម 0978324982)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia