ប្រយ័ត្នអត់ដឹង! យុវជនខ្មែរបង្កើត App ក្ដារចុចសាភាខ្មែរ និងបរទេស ងាយស្រួលប្រើនិងប្រាប់ពាក្យខុសឱ្យយើងដឹង
ផែន ផាន់ណា
•
JULY 7 2023
•
នវានុវត្តន៍
•
1.6 K views
•
1 min read
•

កន្លងមកយើងធ្លាប់តែប្រើ Keyboard ឬក្ដារចុច ដែលបង្កើតឡើងដោយបរទេស ភាគច្រើនដូចជាក្ដារចុច ដែលចេញពីក្រុមហ៊ុន Google ស្រាប់។ យ៉ាងណាមិញក៏មានយុវជនខ្មែរ ដែលជាអ្នកអាយធីមួយរូប បានចំណាយពេលស្រាវជ្រាវ និងបង្កើតទៅជាកម្មវិធី Keyboard មួយ សម្រាប់ប្រជាជនខ្មែរប្រើប្រាស់ សរសេរអក្សរនៅលើអ៊ីនធើណេតកុំឱ្យមានការខុសឆ្គងច្រើន។

Vr

ក្ដារចុចនេះមានឈ្មោះថា Khmerlang ដែលជាស្នាដៃរបស់អ្នកអាយធីខ្មែរ ហើយបើតាមការបញ្ជាក់ពីលោកស្រៀង រតន: បានឱ្យដឹងថា ក្ដារចុចខ្មែរ "KhmerLang"  មានលក្ខណៈខុសប្លែកពីគេចំនួន៣ចំណុច ទី១). អាចផ្ដល់ជាជម្រើសពាក្យ នៅពេលដែលយើង មានភាពស្រពេចស្រពិលលើពាក្យខ្មែរណាមួយ។ ទី២).អាចបំប្លែងពាក្យពីភាសាអង់គ្លេសទៅជាខ្មែរ ឧទាហរណ៍ពាក្យ YouTube មកជាពាក្យយូធូប។ និងទី៣).គឺនៅលើក្ដារចុចបានបន្ថែមនូវការរចនាថ្មីប្លែកពីគេ។

គូសបញ្ជាក់ថា ក្ដារចុចខ្មែរនេះ គឺប្រើប្រាស់បានតែនៅលើ Android ប៉ុណ្ណោះ សម្រាប់អនាគតក៏មានវត្តមាននៅលើ iOS ផងដែរ។ សម្រាប់លោកអ្នកដែលចង់ប្រើសូមចូលទៅកាន់តំណភ្ជាប់ រួចទាញយកឥឡូវនេះបាន៖

https://play.google.com/store/apps/details?id=com.rathanak.khmerroman

ការប្រើប្រាស់បន្ថែមសូមចូលទៅកាន់វេបសាយ https://khmerlang.com/ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia