មិនធម្មតាហាងខ្មែរមួយនេះលក់សុទ្ធតែ Speaker ថ្លៃលំដាប់ពិភពលោក 1គ្រាប់ៗរាប់ម៉ឺនដុល្លារ😮
Makara Rin
NOVEMBER 16 2022
ឌីជីថល
443 views
2 mins read

បើនិយាយទៅលើរឿង​ Speaker គឺមានច្រើនប្រភេទ​ណាស់ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាយើងក៏មានហាងជាច្រើនដែលមាន Speaker ក៏ដូចជាឧបករណ៍បំពងសំឡេងផ្សេងៗទៀត​ ហើយភាគច្រើន Speaker ដែលយើងឃើញមាននៅក្នុងស្រុកខ្មែរគឺសុទ្ធសឹងតែស្ថិតក្នុងកម្រិតតម្លៃធូរថ្លៃនិងកម្រិតមធ្យម ប៉ុន្តែអ្នកដឹងទេថា​ មានហាងនៅក្នុងស្រុកខ្មែរមួយមានលក់ Speaker ដែលមានតម្លៃចាប់ពីខ្ទង់ពាន់ដល់​រាប់ម៉ឺនដុល្លារ?

ដោយយោងទៅតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយលោក សុង រក្សា ដែលជាម្ចាស់ហាង Khmer Audio Video បានឱ្យដឹងថា ហាងខ្មែរមួយនេះគឺមានវត្តមានយូរដែរហើយពោលគឺចាប់តាំងពីឆ្នាំ2016មកម្លេះ ហើយគិតមកទល់ពេលបច្ចុប្បន្ននេះគឺមានផលិតផលរាប់រយមុខហើយ ដោយសុទ្ធសឹងតែជាផលិតផលសុទ្ធមានគុណភាពនាំចូលពីបណ្តាប្រទេសប៉ែកអឺរ៉ុបនិងបណ្តាប្រទេសធំៗជាច្រើនទៀត។

ចំពោះប្រភេទ Speaker ល្បីៗដែលលក់នៅក្នុងហាង Khmer Audio Video គឺមានដូចជា  Devialet Phantom, Bower & Wilkins, Klipsch, LD System, Jamo, Sonus Faber និងម៉ាកល្បីៗជាច្រើនទៀត ហើយ Speaker ទាំងនោះក៏គេបែងចែកទៅតាមប្រភេទផងដែរ ​ដែលមានទាំងឈុតយកទៅស្តាប់ក្នុងផ្ទះធម្មតា ឈុតសម្រាប់ច្រៀង។

1

2

យ៉ាងណាមិញបើតាមការបញ្ជាក់របស់លោក សុង រក្សា ផ្ទាល់បានឱ្យដឹងថា​ក្រៅតែពីមានលក់ឧបករណ៍បំពងសំឡេងសម្រាប់ប្រើប្រាស់ទូរទៅហាងមួយនេះក៏មានឈុតសម្រាប់មើលកុនលក្ខណៈគ្រួសាថែមទៀតផងដែលបំពាក់ទៅដោយបច្ចេកវិទ្យា Surround Sound 5.1 ឬ 7.1 ផងដែរ​ពោលគឺដូចនៅក្នុងរោងកុនពិតៗតែម្តង រួមទាំងមានសេវាកម្មដំឡើងឱ្យមួយកំផ្លេថែមទៀតផង។

3

ម្យ៉ាងទៀតលោកក៏បានបន្ថែមថា​ សម្រាប់តម្លៃ Speaker នីមួយៗដែលបានដាក់លក់នៅក្នុងហាង Khmer Audio Video គឺអាចនិយាយបានថាមានតម្លៃប្រហាក់ប្រហែលគ្នាជាមួយនឹងតម្លៃនៅស្រុកក្រៅដែរហើយពេលខ្លះអាចនឹងធូរថ្លៃជាងក៏មានដែរ ដែលវាអាចបង្កភាពងាយស្រួសដល់អ្នកដែលស្រលាញ់ការស្តាប់តន្រ្តី និងចង់បានផលិតផលដែលល្អលំដាប់ថ្នាក់ពិភពលោកគឺមិនចាំបាច់បញ្ជាទិញពីក្រៅស្រុកនាំតែអស់លុយច្រើននោះទេ។

ដូច្នេះសម្រាប់អ្នកដែលកំពុងត្រូវការ Speaker ដែលមានគុណភាពនិងជាម៉ាកល្បីៗមកពីក្រៅប្រទេសដូចជាបារាំង អាឡឺម៉ង់ អង់គ្លេស​ ជាដើមគឺអាចរកទិញបាននៅហាង Khmer Audio Video លើសពីនេះទៅទៀតសម្រាប់​អ្នកដែលមានបំណងចង់ដំឡើងឈុតសម្រាប់មើលកុនលក្ខណៈគ្រួសាក៏អាចទាក់ទងផ្ទាល់ទៅកាន់ Khmer Audio Video តាមរយៈលីងខាងក្រោមនេះបានផងដែរ។

Facebook Page: Khmer Audio Video 

Website: Khmer Audio Video

Tel: 012 652 336

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia