មិនខ្វះទេ! ៦០០ ជំនាញនៅលើផ្លេតហ្វម Khmer Tech Market អ្នកត្រូវការពេលណា ចូលទៅរកមើលបាន
ផាន់ណា - Phanna
MARCH 17 2023
PR
51 views
2 mins read

“ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) ដែលជាថ្នាលប្រមូលផ្ដុំ អ្នកធ្វើការងារឯករាជ្រ ឬ Freelancer ជំនាញៗជាច្រើន ក្នុងការ​ផ្ដល់ដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ច-សង្គម។ អ្វីដែលពិសេស​នោះគឺ “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) មានជំនាញប្រមាណជាង ៦០០ សម្រាប់ផ្ដល់ជូនអ្នកដែលមានជំនាញផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម អាចធ្វើការចុះឈ្មោះ​ដើម្បីបង្កើត​គណនី​ជា “អ្នកផ្គត់ផ្គង់” (Provider)“អ្នកផ្គត់ផ្គង់” ដែលអាចប្រើប្រាស់ “ផ្សារបច្ចេកវិទ្យាខ្មែរ” មានដូចជា៖ ក្រុមហ៊ុន និង អ្នកធ្វើការឯករាជ្យ (Freelancer) ដែលជានិស្សិត, អ្នកកំពុងបំពេញការងារ, អ្នកគ្មានការងារ។

 “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) មានមុខងារសំខាន់ៗដូចជា៖ មុខងារបង្ហោះសេវាកម្ម និងបង្ហោះការងារ, មុខងារផ្គូផ្គង, មុខងារ Filter,  មុខងារ Rating System, មុខងារ Chat និង មុខងារ Notification។ ក្រៅពីមុខងារសំខាន់ៗទាំងអស់នេះ “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) បានផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ជាច្រើនដូចជា៖ មិនមានការបង់ប្រាក់ប្រចាំខែ, មិនមានការបង់ប្រាក់សមាជិកភាព, បង្ហោះសេវាកម្ម និងការងារ ដោយគ្មានដែនកំណត់ និងឥតគិតថ្លៃ និងងាយស្រួលប្រើប្រាស់ ទាំងសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការ។

ជាមួយគ្នានេះ “ផ្សារបច្ចេកវិទ្យាខ្មែរ”​ (Khmer Tech Market) ត្រូវបានអភិវឌ្ឍន៍ក្នុងគោលបំណងសំខាន់ ២ រួមមាន៖ ទី១. ដើរតួជាថ្នាលឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យមានការផ្គូផ្គង រវាងផ្នែក​តម្រូវការ និងផ្នែកផ្គត់ផ្គង់ លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម ដើម្បីផ្ដល់​គុណតម្លៃបន្ថែម​ដល់អ្នកដែល​មាន​ទេពកោសល្យ​ក្នុងស្រុក, និងទី២. ដើរតួជាថ្នាលឌីជីថល​សម្រាប់​ការបង្កើត​នូវ​តម្រូវការ​ថ្មីៗ ដើម្បីផ្ដល់​ឱកាសដល់អ្នកជំនាញ និងអ្នកបច្ចេកទេស​ផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម នៅកម្ពុជា ដែលមានទេពកោសល្យល្អ ក្នុងការផ្សព្វផ្សាយអំពីសេវារបស់ខ្លួន និងងាយ​ស្រួល​ស្វែងរកទីផ្សារ។

 ផ្សារបច្ចេកវិទ្យាខ្មែរ (Khmer Tech Market) នឹងធ្វើការភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអ្នកមានតម្រូវការលើផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម តាមរយៈគេហទំព័រ និងកម្មវិធីទូរស័ព្ទនៅលើ iOS & Android ដែលមានតំណភ្ជាប់ដូចខាងក្រោម៖

បណ្ដាញសង្គម “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market)៖

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth