ប្រសិនបើអ្នកស្ថិតក្នុងជីវិតជាអ្នកធ្វើការ អ្នកប្រហែលជាលឺហើយពាក្យថា KPI ហើយបើសិនបងប្អូនស្ថិតក្នុងដំណែងជាអ្នកគ្រប់គ្រង ឬ ម្ចាស់អាជីវកម្មទៀតលើសពីស្គាល់ហើយ ពីអាំងឌីកាទ័រចង្អុលបង្ហាញអំពីសមត្ថភាពក្នុងការបំពេញការងារពីសំណាក់បុគ្គលិក។
យ៉ាងណាក៏ដោយការកំណត់ KPI នេះបើតាមអ្នកជំនាញមិនអាចចេះតែកំណត់ផ្ដេសផ្ដាសនោះទេ ដោយគេមានក្បួនច្បាប់ត្រឹមត្រូវក្នុងការកំណត់ ដើម្បីធានាបាននូវប្រសិទ្ធភាព ផលិតភាព គុណភាព ការពេញចិត្តរបស់អតិថិជន និង ការចូលរួមរបស់បុគ្គលិក។
ក្នុងនោះផងដែរនាពេលបច្ចុប្បន្នបើតាមក្រុមហ៊ុន MR Training & Jobs Center បានរំលេចចេញឱ្យឃើញនូវបញ្ហាធំ៤ លើដែលអាជីវកម្មថ្មី (Startup) កំពុងជួបប្រទះដូចខាងក្រោម៖
- បញ្ហាទី១៖ អាជីវកម្មថ្មី (Startup) មានការលំបាកក្នុងការជ្រើសរើស KPIs ដែលត្រឹមត្រូវ
- បញ្ហាទី២៖ អាជីវកម្មថ្មី (Startup) ច្រើនតែមិនមានធនធានដើម្បីតាមដាន KPIs ប្រកបដោយប្រសិទ្ធភាព
- បញ្ហាទី៣៖ អាជីវកម្មថ្មី (Startup) មិនប្រើ KPIs ដើម្បីធ្វើការសម្រេចចិត្ត
- បញ្ហាទី៤៖ អាជីវកម្មថ្មី (Startup) ច្រើនតែមិនបានពន្យល់ពី KPIs ទៅកាន់បុគ្គលិករបស់ពួកគេ
ឆ្លើយតបទៅលើបញ្ហាទាំងបួនខាងលើ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន MR Training & Jobs Center នឹងមានវគ្គបណ្ដុះបណ្ដាលមួយក្រោម កម្មវិធីធំ Young Entrepreneurs Standards [YES Program] ដោយវគ្គនេះផងដែរមានការបង្រៀនផ្ទាល់ដោយ អ្នកស្រី យូ បូរី អ្នកជំនាញធនធានមនុស្សមានបទពិសោធន៍ច្រើនជាង ២០ឆ្នាំ ជាគ្រូឧទ្ទេស។
វគ្គបណ្ដុះបណ្ដាលនេះនឹងជួយម្ចាស់អាជីវកម្មថ្មី ស្វែងយល់ពីដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហា ៤ ខាងលើទៅតាមន័យសេចក្ដីដូចខាងក្រោមនេះ៖
- ចាប់ផ្តើមដោយកំណត់គោលដៅ និងគោលបំណងនៃការចាប់ផ្តើមអាជីវកម្មរបស់អ្នក។ នៅពេលដែលអ្នកដឹងពីអ្វីដែលអ្នកចង់សម្រេចបាន អ្នកអាចចាប់ផ្តើមកំណត់ KPIs ដែលនឹងជួយអ្នកក្នុងការវាស់វែងវឌ្ឍនភាពនៃអាជីវកម្មរបស់អ្នក។
- ប្រើប្រាស់គេហទំព័រ ឬកម្មវិធីឥតគិតថ្លៃមួយចំនួនដែលអាចរកបានដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មតាមដាន KPIs ។ គេហទំព័រ ឬកម្មវិធីតាមដាន KPI ឬការងារដែលឥតគិតថ្លៃមានដូចជា៖ Google Sheet, Trello, Asana, Basecamp
- អ្នកត្រូវតែប្រាកដថា KPIs របស់ក្រុមរបស់អ្នកគឺត្រូវគ្នាទៅនឹងគោលដៅ និងគោលបំណងអាជីវកម្មរបស់អ្នក។ អ្នកក៏គួរតាមដាន KPIs របស់អ្នកឱ្យបានទៀងទាត់ផងដែរ ដើម្បីឱ្យអ្នកអាចដឹងថាតើការកែតម្រូវណាមួយគឺចាំបាច់
- អ្នកត្រូវតែប្រាកដថាបុគ្គលិករបស់អ្នកយល់ពីសារៈសំខាន់នៃ KPIs និងវិធីដែលពួកគេអាចរួមចំណែកដល់ភាពជោគជ័យនៃអាជីវកម្ម។ អ្នកក៏គួរចែករំលែកព័ត៌មានទាក់ទងនឹង KPI ជាមួយនិយោជិតរបស់អ្នកដើម្បីឱ្យពួកគេអាចមើលឃើញពីរបៀបដែលការងាររបស់ពួកគេកំពុងរួមចំណែកដល់គោលដៅរបស់ក្រុមហ៊ុន។
ដើម្បីយល់ដឹងអំពីយុទ្ធសាស្រ្តក្នុងការរៀបចំប្រព័ន្ធ KPI អ្នកទាំងអស់គ្នាអាចចុះឈ្មោះតាម link ខាងក្រោម
📩 ចុះឈ្មោះ ឥឡូវនេះ https://t.me/Cindy_SO77