ផ្ដល់សំណាងរថយន្ត៥គ្រឿង ជូនដល់អតិថិជនដែលជាដៃគូសហការណ៍ នាឱកាសបើកសម្ភោធប្រ៊េនថ្មី ខេខេ ឌីហ្សាញ!!
Hang Chhengly
FEBRUARY 18 2024
អេឡិចត្រូនិក
209 views
1 min read

កាលពីរាត្រីថ្ងៃទី១៧ កុម្ភះ ឆ្នាំ២០២៤នេះ នៅឯសណ្ធារគារណាហ្គារវើល៍ ក្រុមហ៊ុន ប្រូដា ខេមបូឌា ប្រារព្ធកម្មវិធីខួប ៥ឆ្នាំ ក៏ដូចជាការបើកសម្ភោធផលិតផលគ្រឿងបរិក្ខារទូរស័ព្ទទាន់សម័យ ប្រ៊េន ខេខេ ឌីហ្សាញ(KK DESIGN) ថ្មីជាផ្លូវការ ។ 1.kkភ្ញៀវកិត្តយសដែលបានចូលរួមកម្មវិធី មានចំនួនប្រមាណជាង ៥០០ ហាង មកពីបណ្តាលខេត្តក្រុងផ្សេងៗ។ 2.kk
ហើយគោលបំណងដែលក្រុមហ៊ុនបង្កើតកម្មវិធីនេះឡើងគឺដើម្បីជាកិច្ចថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រ ប្រូដា ខេមបូឌា តាំងពីដើមរហូតមក ហើយអ្វីដែលពិសេសនោះគឺការបើកសម្ភោធផលិតផលថ្មីប្រ៊េន ខេខេ ឌីហ្សាញ (KK DESIGN) ដែលជាគ្រឿងបរិក្ខារទូរស័ព្ទទំនើបទាន់សម័យនាំចូលមកពីប្រទេសហុងកុង មានដូចជា ដុំសាក, ខ្សែសាក, Power Bank, កាស, កាសប្លូធូ, ដុំសាកក្នុងរថយន្ត, ស្គីនទូរស័ព្ទ និងផលិតផលផ្សេងៗសរុបជាង២០០មុខទំនិញ ដែលនឹងចូលមកកាន់ទីផ្សាកម្ពុជា ក៏ដូចជាតាមបណ្ដាលផ្សារទំនើបនាពេលឆាប់ៗខាងមុខនេះ ។។ ក្នុងនោះផងដែរក្រុមហ៊ុនក៏បានផ្តល់នូវរង្វាន់លើកទឹកជូនដល់អតិថិជនដែលបានសហការណ៍ជាវយក ខេខេ ឌីហ្សាញ យកទៅលក់បន្ត។10.kk
រង្វាន់ទាំងអស់នោះមានដូចជា រថយន្ត KIA MORNING ៥គ្រឿង និងរង្វាន់គ្រឿងអេឡិចត្រូនិចផ្សេងៗទៀតជាង៥០រង្វាន់។5.kk
យើងសង្កេតឃើញថា ខេខេ ឌីហ្សាញ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកភ្ញៀវកិត្តិយសជាង៥០០ហាងដែលបានចូលរួមក្នុងកម្មវិធី ជាមួយនឹងប្រអប់វិចខ្ចប់យ៉ាងស្រស់ស្អាត ពណ៌(Rose Gold) រំលេចដោយក្បាច់ផ្កាខ្មែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ ជាមួយនឹងគុណភាពខ្ពស់ តំលៃសមរម្យ នឹងមានការធានាជូនយ៉ាងត្រឹមត្រូវ ហើយនាពេលអនាគតយើងក៏មានគំរោងចែកចាយតាមបណ្ដាលប្រទេសជិតខាងយើងផងដែរ។12.kk
សម្រាប់អតិថិជនអ្នកប្រើប្រាស់ឬចង់ចែកចាយបន្តអាចធ្វើការស្វែងរក ខេខេ ឌីហ្សាញ បាននៅតាមបណ្តាហាងក៏ដូចជាដៃគូសហការណ៍យើងបានទូទាំង២៥ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia