មានមនុស្សជាច្រើន រួមទាំងម្ចាស់អាជីវកម្ម ពុំសូវចាប់អារម្មណ៍នឹង KHQRCode របស់បាគង ដែលជាប្រព័ន្ធប្រតិបត្តិការថ្មី និងជា QR រួមរបស់ប្រទេសកម្ពុជាយើង។ KHQRCode ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា និងជាកម្មវិធីទូរស័ព្ទរបស់សមាជិកបាគងណាមួយក៏អាចស្កេន KHQR ដើម្បីទូទាត់ប្រាក់បានដែរ។
ចំណុចពិសេសរបស់ KHQRCode នេះ គឺម្ចាស់អាជីវកម្មទាំងតូចទាំងធំមិនចាំចាប់ប្រើ QRCode របស់ធនាគារច្រើនក្នុងពេលតែមួយ សម្រាប់ឱ្យភ្ញៀវស្កេនចាញ់លុយនោះទេ ពោលគឺមានតែ KHQRCode មួយប៉ុណ្ណោះ អាចបាញ់លុយឆ្លងធនាគារដោយមិនអស់សេវាសូម្បីតែ១រៀលឡើយ។ សញ្ញាសម្គាល់របស់ KHQRCode នេះ យើងអាចដឹងបានតាមរយៈ logo មានពាក្យថា KHQR និងមួយទៀតអាចដឹងបានតាមរយៈ មុំកែពណ៌ក្រហម២ ដែលស្ថិតនៅខាងក្រោយ ឈៀងខាងស្ដាំងនៃក្រដាស QRCode។
របៀបទាញយក KHQRCode យកមកប្រើគឺងាយៗទេ ដោយយើងគ្រាប់តែចូលទៅ App របស់ធនាគារណាមួយ ដែលជាសមជិករបស់បាគង ឧទាហរណ៍ ធនាគារអេស៊ីលីដា ឬអេប៊ីអេ រួចជ្រើសរើសមុខងារ QRCode ដែលមានស្រាប់ បន្ទាប់មកវានឹងលោត QRCode របស់ KHQRCode ដោយស្វ័យប្រវត្តិតែម្ដង ព្រោះធនាគារទាំងនោះ គឺជាសមាជិករបស់បាគងស្រាប់។
ម៉្យាងវិញទៀត បើយើងចង់បានក្រដាស KHQRCode ផ្ទាល់ សម្រាប់ទុកឱ្យភ្ញៀវស្កេនភ្លាមៗ យើងអាចស្នើសុំខាងធនាគារណាមួយ ដើម្បីឱ្យគេធ្វើ KHQR នេះបានដោយឥតគិតថ្លៃ។
អត្ថបទដោយ៖ ផែន ផាន់ណា