ស្រួលជាងមុន! ចង់ទៅលេងជប៉ុន៣ខែមិនពិបាក ក្រោយជប៉ុនបើកឲ្យកម្ពុជាប្រើទិដ្ឋាការអេឡិចត្រូនិចបាន
ផាន់ណា - Phanna
MARCH 17 2023
អេឡិចត្រូនិក
7.4 K views
1 min read

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ ក្រសួងទេសចរណ៍បានជូនដំណឹងអំពីការដាក់ឱ្យប្រើប្រាស់នូវទិដ្ឋាការអេឡិចត្រូនិចរបស់ប្រទេសជប៉ុន សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលមានបំណងធ្វើដំណើរទៅប្រទេសជប៉ុនក្នុងរយៈពេល ៩០ថ្ងៃ។

យោងលិខិតលេខ ១១១ AJ/Con ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងដីកាបញ្ជួនលេខ ៤៥៦ កបទ.សអ/ច្បក៦ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនសមាគម ទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ឋ និងសាធារណជនទូទៅឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុននឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ឋទិដ្ឋាការអេឡិចត្រូនិច (JAPAN E-VISA System) សម្រាប់ភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅទស្សនាប្រទេសជប៉ុនក្នុងរយៈពេលមិនលើសពី ៩០ថ្ងៃ។

336560965 1283818302228512 5085530898729569810 N

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth