ស្នាដៃខ្មែរ! និស្សិតសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បង្កើតប្រព័ន្ធចងដៃឌីជីថល ឲ្យម្ចាស់កម្មវិធីគ្រប់គ្នាបានប្រើ
ផែន ផាន់ណា
FEBRUARY 2 2023
នវានុវត្តន៍
3.2 K views
2 mins read

សម័យឌីជីថលកាន់តែវិវត្តន៍ទៅមុខ មនុស្សបានប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាផ្សេងៗ តួយ៉ាងសូម្បីតែការកត់ចំណងដៃ ក៏គេអាចបង្កើតជាប្រព័ន្ធផ្ទុកទិន្នន័យ ងាយស្រួលដល់ម្ចាស់ដើមបុណ្យ ឬដើមការ ពិនិត្យមើលឈ្មោះភ្ញៀវ ចំនួនទឹកប្រាក់ចងដៃ នរណាខ្លះបានមក ឬអត់ ។ Cambotoolkit.com ឬកម្មវិធីកត់ចំណងដៃ Online គឺជាប្រព័ន្ធពិសេសមួយដែលបង្កើតឡើង ដើម្បីជំនួសសៀវភៅកត់ចំណងដៃពេលមានការរៀបអាពាហ៍ពិពាហ៍ ឬបុណ្យទានផ្សេងៗ។

Cambotoolkit.com គឺស្នាដៃពិសេសមួយរបស់និស្សិត រៀនផ្នែកអាយធីម្នាក់ឈ្មោះ សុខ ហៃ ដែលលោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ នឹងបានបង្កើតជាប្រព័ន្ធកត់ចំណងដៃបែបឌីជីថល ងាយស្រួលម្ចាស់កម្មវិធី ប្រើប្រាស់ និងពិនិត្យទិន្នន័យ បញ្ជីឈ្មោះ ឬមើលចំនួនទឹកលុយ ដែលគេបានចងជាដើម។

បើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យឌុល វ៉ាន់ថា ជាព្រឹទ្ធបុរសរង មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ បានប្រាប់ក្រុមការងារ Technology Cambodia ឲ្យដឹងថា “ ប្រពន្ធចង់ដៃបែបថ្មីនៅលើអនឡាញនេះ គឺសិស្សរៀនជំនាញអាយធី នៅសាកលវិទ្យាល័យបៀលប្រាយសាខាភ្នំពេញ បង្កើតឡើងដើម្បីជាចំណងដៃ ថ្ងៃមង្គលមិត្តភក្ដិរបស់គាត់។ ក្រៅពីធ្វើជាចំណងដៃមិត្តរួមអាជីព លោក សុខ ហៃ ក៏បង្កើតឡើងសម្រាប់មនុស្សទូទៅ អាចយកទៅប្រើប្រាស់បានគ្រប់គ្នា ពេលមានពិធីរៀបចំអាពាហ៍ពិពាហ៍ ឬបុណ្យទានផ្សេងៗប្រើ ក្នុងការកត់ចំណងដៃ។

លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា “សម្រាប់ប្រព័ន្ធចងដៃអនឡាញនេះ គឺមានលក្ខណ:ពិសេសណាស់ ព្រោះយើងអាច Export ឬបញ្ជូនទិន្នន័យឈ្មោះភ្ញៀវដែលយើងបានសរសេរនៅលើ Microsoft Excel ឲ្យចូលមកក្នុងប្រព័ន្ធនេះបាន ដោយយើងអាចបែងចែភ្ញៀវខាងប្រុស និងភ្ញៀវខាងស្រី ឬក៏ដាក់រួមគ្នា។

បន្ទាប់ពីយើងមាន Export ឬបញ្ជូនទិន្នន័យពី Excel មកក្នុងប្រព័ន្ធចង់ដៃនេះហើយ គឺយើងអាច Search ឬស្វែងរកឈ្មោះភ្ញៀវ ដើម្បីវាយបញ្ចូលចំនួនទឹកប្រាក់ដែលបានចងដៃ ជាលុយខ្មែរ ឬលុយដុល្លារ និងលុយបាត បានតាមការកំណត់របស់ម្ចាស់កម្មវិធីចង់បាន។ បន្ទាប់ពីចប់កម្មវិធីហើយ ម្ចាស់ដើមការ ឬដើមបុណ្យ អាចចូលទៅមើលពី របាយការណ៍ តើភ្ញៀវដែលយើងបានហៅ ឧទាហរណ៍ថា១០០នាក់ ពួកគាត់មកចូលរួម ទាំង១០០នាក់ឬអត់ ហើយនរណាខ្លះបានមក និងមិនបានមក ពោលគឺវានឹងបង្ហាញឈ្មោះ អ្នកដែលមិនបានមកចូលរួមកម្មវិធីរបស់យើង ឲ្យឃើញច្បាស់ៗតែម្ដង។

អ្វីដែលកាន់តែងាយស្រួលមួយកម្រិតទៀតនេះ បានដឹងទាំងរបាយការណ៍ ឬទិន្នន័យភ្ញៀវហើយ ប្រព័ន្ធនេះក៏អាចសរុបចំនួនទឹកលុយដែលភ្ញៀវចងដៃឲ្យយើងបានដឹងភ្លាមៗផងដែរ ទាំងលុយខ្មែរ និងដុល្លារ។ សរុបមក បើនិយាយឲ្យងាយយល់ យើងគ្រាន់តែសរសេរឈ្មោះភ្ញៀវដែលយើងចង់ហៅនៅលើ Excel រួច Export ហ្វាល់នោះចូលក្នុងប្រពន្ធចងដៃអនឡាញខាងលើ ពេលមាននរណាម្នាក់មកកម្មវិធីរបស់យើង គឺយើងគ្រាន់តែ Search ឈ្មោះ វានឹងលោតកន្លែង ឲ្យយើងបញ្ចូលចំនួនទឹកប្រាក់ចងដៃហើយ។"

សម្រាប់អ្នកដែលចង់ប្រើ ក្នុងកម្មវិធីផ្សេងៗ អាចចូលទៅកាន់លីងខាងលើ រួចចុះឈ្មោះដើម្បីចូលប្រើ និងមើលវីដេអូរបស់ម្ចាស់វេបសាយ ណែនាំបន្ថែមទៀត គឺអាចប្រើបាន៖

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team