ល្បីថាលឿន ដល់ Starlink ប្រើនៅអ៊ុយក្រែនជាក់ស្ដែងស្រាប់តែដាច់ ឥឡូវ Elon បញ្ចេញទ័ព SpaceX ទៅជួយហើយ
ផែន ផាន់ណា
MARCH 3 2022
អេឡិចត្រូនិក
1.5 K views
1 min read

ដោយមានការស្នើសុំជំនួយពីរដ្ឋាភិបាល ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ទៅកាន់កំពូលមហាសេដ្ឋីពិភពលោក Elon Musk ដើម្បីជួយផ្គត់ផ្គង់បន្ថែម លើសេវាអ៊ីនធើណេតក្នុងតំបន់ ខណៈប្រទេសរុស្ស៊ីបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើប្រទេសខ្លួន និងបណ្ដាលឱ្យមានបញ្ហារអាក់រអួលផ្នែកអ៊ីនធើណេតខ្លាំង។

មិនបង្អង់យូរពេកទេ គ្រាន់តែឮការដង្ហើយសុំពីរដ្ឋាភិបាលអ៊ុយក្រែនភ្លាម Elon Musk ចាប់ផ្ដើមបញ្ជាឱ្យគេរៀបចំចានផ្កាយរណបទាំងឡានៗ ដឹកចូលទៅដល់ប្រទេសអ៊ុយក្រែនភ្លាម ជាមួយនឹងល្បឿនអ៊ីនធើណេត Speed Download 136.76 Mbps និង Speed Upload 23.93 Mbps។

អ្វីដែលជាបញ្ហាកំពុងដោះស្រាយនោះគឺ ពេលនេះ Elon Musk បាយរាយការណ៍ជាថ្មីថា អ៊ីនធើណេតដែលខ្លួនបានបានជួយទៅដល់អ៊ុយក្រែននោះ វាបានដាច់ ដែលធ្វើឱ្យមានការរអាក់រអួលខ្លាំងក្នុងតំបន់មួយ ហើយបញ្ហានេះត្រូវបានលោក Elon Musk សន្និដ្ឋានថា វាប្រហែលបណ្ដាលមកពីអាកាសធាតុមិនល្អ នេះបើយោងតាមការឱ្យដឹងរបស់ក្នុងគណនី Twitter របស់លោកផ្ទាល់។

2022 03 03 12 03 50

Starlink dishes go into “thermal shutdown” once they hit 122° Fahrenheit |  Ars Technica

What Do You Know About Starlink? - Moniem-Tech

ដើម្បីសង្គ្រោះស្ថានការណ៍នេះ Elon Musk បានឱ្យក្រុមការងាររបស់ SpaceX ជួយរកដំណោះស្រាយភ្លាមៗ មិនបង្អែបង្អង់យូរឡើយ។ គូសបញ្ជាក់ថា មកទល់ពេលនេះមានរឿង២យ៉ាងហើយដែល Elon Musk បានផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែន គឺអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែនអាចសាកថ្មឡានអគ្គិសនីបានដោយឥតគិតថ្លៃ និងប្រើអ៊ីនធើណេតល្បឿនលឿនបាន អំឡុងពេលសង្គ្រាមដ៏ក្ដៅគគុកនេះ។

SpaceX Starlink users provide first impressions and unboxing pictures | Ars  Technica

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia