ក្ដៅៗ! ក្រសួងកំពុងរៀបចំភ្ជាប់អ៊ីនធើណេតកាមេរ៉ាសុវត្ថិភាពផ្លូវជាតិលេខ៣ ដើម្បីពិន័យអ្នកល្មើសច្បាប់ដល់ផ្ទះ
ផែន ផាន់ណា
AUGUST 19 2022
អេឡិចត្រូនិក
1 K views
1 min read

ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា “ក្រសួងកំពុងរៀបចំ​ភ្ជាប់ប្រព័ន្ធអិនធឺណិតភ្ជាប់​ជាមួយ​​កាមេរ៉ា​សុវត្ថិ​ភាពនៅលើផ្លូវជាតិលេខ៣​ដើម្បីចាប់ អ្នកបើកបរមិនគោរព​ច្បាប់​ចរាចរ​ណ៍នៅលើដងផ្លូវ ហើយផាកពិន័យដល់ផ្ទះតែម្តង។” នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការ​ងារ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និង​ដឹកជញ្ជូន ចេញផ្សាយដោយក្រសួងព័ត៌មាន។

ផ្លូវជាតិលេខ៣ ភ្នំពេញកំពត មានបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង  និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប | Radio Veritas Asia

ប្រភពដដែលបានឱ្យដឹងថា ក្រសួងនឹងបើកការ​សាង​សង់​ផ្លូវលេខ៣១, លេខ៣៣ និងផ្លូវលេខ៤១ ហើយក៏បានចរចាដាក់កាមេរ៉ា​នៅលើផ្លូវ​ទាំងបីនេះផងដែរ។ ជាមួយគ្នានេះឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានលើកឡើងថា នៅផ្លូវជាតិលេខ៣ បានបំពាក់​កាមេរ៉ា ចាប់ល្បឿន ប៉ុន្តែមិនទាន់បានអនុវត្តន៍ពេញលេញនៅឡើយ ដោយសារការតភ្ជាប់​ប្រព័ន្ធអិនធឺណិតមានការយឹតយ៉ាវបន្តិច ហើយខាងសមត្ថកិច្ចបានកំពុងខិតខំប្រឹងប្រែង សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ដើម្បីតភ្ជាប់ប្រព័ន្ធ​អិនធឺ​ណិត ជាមួយកាមេរ៉ាចាប់ ខណៈពេលចាប់បានហើយ គឺចេញវិក្កយបត្រទៅ​ដល់ផ្ទះ​តែម្តង។

ផ្លូវជាតិលេខ៣ ភ្នំពេញកំពត មានបំពាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ១០ទីតាំង  និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប | Radio Veritas Asia

ឯកឧត្ដមក៏បានបញ្ជាក់ច្បាស់ដែរថា៖ កាមេរ៉ាផ្លូវជាតិ​លេខ​៣​ថតច្បាស់ណាស់ ថតបានទាំងអស់ អីចឹងយើងត្រៀមដូចគ្នានៅផ្លូវជាតិលេខ៣១, ៣៣ និងផ្លូវលេខ៤១ ហើយយើងកំពុងពិភាក្សាជាមួយជប៉ុន ដាក់កាមេរ៉ាដែរ នៅផ្លូវ​ជាតិលេខ៧។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia