តិចអត់ដឹង! ច្រកទ្វារអ៊ីនធើណេតជាតិរបស់កម្ពុជា នឹងត្រូវដាក់នៅកន្លែង៤ សំខាន់ៗនេះ
ផែន ផាន់ណា
FEBRUARY 4 2022
អេឡិចត្រូនិក
146 views
1 min read

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹតអំពីការកំណត់ការបង្កើតច្រកទ្វារអ៊ីនធើណេត ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធើណេត ដើម្បីពង្រឹងប្រសិទ្ធភាពនិងសិក្តិសិទ្ធភាពនៃការកៀងគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្ដាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។

នៅក្នុងអនុក្រឹតដដែលក៏បានឱ្យដឹងនៅក្នុងជំពូកទី២ ការបង្កើតច្រកទ្វារអ៊ីនធើណេតជាតិ ផ្នែកទី១ ច្រកទ្វារអ៊ីនធើណេតជាតិ ក្នុងមាត្រា៤ ថា ច្រកទ្វារអ៊ីនធើណេតជាតិត្រូវបានបង្កើតឡើង ដើម្បីសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្ដាញអ៊ីនធើណេតក្នុងប្រទេសនិងអន្តរជាតិ។

ច្រកទ្វារអ៊ីនធើណេតរួមមាន ច្រកទ្វារអ៊ីនធឺណេតក្នុងប្រទេស សម្រាប់ផ្លាស់ប្ដូរទិន្នន័យអ៊ីនធើណេតក្នុងប្រទេសនិងច្រកទ្វារអ៊ីនធើណេតអន្តរជាតិ សម្រាប់ផ្លាស់ប្ដូរទិន្នន័យអ៊ីនធើណេតក្នុងប្រទេសនិងអន្តរជាតិ។

ច្រកទ្វារអ៊ីនធើណេតក្នុងប្រទេស និងច្រកទ្វារអ៊ីនធើណេតអន្តរជាតិ នៃច្រកទា្វរអ៊ីនធើណេតជាតិ ត្រូវធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ និងក្រុងបាវិតនៃខេត្តស្វាយរៀង និងនៅទីតាំងមួយចំនួនទៀតស្របតាមតម្រូវការជាក់ស្ដែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរសេរកាត់ថា ក.ប.ទ។

2022 02 04 14 26 31

សូមអានអនុក្រឹត ចេញផ្សាយដោយក្រសួងព័ត៌មាន ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ៖ ក្រសួងព័ត៌មាន

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia