ថ្មីៗនេះ Intel បានប្រកាសចេញ CPU ជំនាន់ទី ១២ ជាមួយនឹងការលើកឡើងថា Intel Core i9 ជំនាន់ទី ១២ នេះមានល្បឿនលឿនជាងឈីប Apple M1 Max ដែលបំពាក់នៅលើសេរ៊ី MacBook Pro ម៉ូដែល 16 អ៊ីញទៅទៀត ពោលជាឈីបកុំព្យូទ័រ Laptop លឿនជាងគេបង្អស់។
បើតាមក្រុមហ៊ុន Intel គ្រាប់ CPU Core i9 ថ្មីនេះមាន 14 គ្រាប់ (Core) ខណៈ CPU របស់ Apple M1 Max មានតែ 10 គ្រាប់ (Core) តែប៉ុណ្ណោះ ហើយល្បឿនហ្វ្រេកង់របស់ Core i9 ថ្មីនេះនឹងលោតដល់ 5.0 GHz ឯណោះ។
តែ CPU កម្លាំងខ្លាំង ក៏ស៊ីភ្លើងច្រើនដែរ ដោយ Intel បានបង្ហាញថានឹងអាចប្រើប្រាស់អានុភាពរហូតដល់ 115 Watts ឯណោះ ដែលអាចនឹងធ្វើឱ្យ CPU ជំនាន់ថ្មីនេះមិនដូចមាត់ Intel និយាយ ពិបាកប្រជែងនឹង Apple រឿងស៊ីថ្មនេះឯង។
យ៉ាងណាក៏ដោយនេះគ្រាន់តែជាការលើកឡើងក្នុងក្រដាស សម្រាប់ការប្រើប្រាស់ពិតប្រាកដយ៉ាងណានោះយើងមានតែរង់ចាំមើល Intel ចេញលក់ពពួកកុំព្យូទ័រទាំងនោះជាផ្លូវការសិន។