មិនមែនមានតែនៅភ្នំពេញទេ! មកស្គាល់ទីតាំងសាលាតិចណូទាំង ៤កន្លែង ធំៗនៅកម្ពុជា
ផាន់ណា - Phanna
JANUARY 18 2023
នវានុវត្តន៍
629 views
1 min read

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬសាលាតិចណូ គឺជាកន្លែងមួយដែលសិស្សជាច្រើន ពេលចប់បាក់ឌុប ប្រាថ្នាចង់រៀន។ បច្ចុប្បន្នសាលានេះ មានទីតាំងធំ ស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់នឹងស្ពានអាកាស៥មករា។ តើទីតាំងរបស់សាលាតិចណូ មាន១ទីតាំងនេះឬ?

មិនមែនមានតែទីតាំងមួយនេះទេ បច្ចុប្បន្នទីតាំងថ្មីរបស់សាលាតិចណូជិតលេចចេញជារូបរាងហើយ ដោយអគារថ្មី និងប្រណិតនេះ គឺស្ថិតនៅក្បែរវិមានឈ្នះឈ្នះ។ ក្រៅពីនៅក្នុងទឹកដីរាជធានីភ្នំពេញ បើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់សាលាតិចណូ ក៏បានឱ្យដឹងផងដែរថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមាន២ទីតាំងទៀតនៅតាមខេត្ត។

ក្រៅពីនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី និងក្បែរវិមានឈ្នះឈ្នះ សាលាតិចណូគឺមានទីតាំងនៅក្នុងក្រុងកំពង់ចាម និងខេត្តត្បូងឃ្មុំផងដែរ ពោលគឺសរុបទាំងអស់មានរហូតដល់៤ទីតាំង។ ដូច្នេះសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់រៀននៅសាលាតិចណូ អាចរៀននៅសាខាណាមួយ ដែលនៅជិតលោកអ្នកបាន៕

ថវថថរ

វវវវវវ

19943029 1540313382723792 2172101111617330022 O

វថវវវ

អត្ថបទដោយ៖ ផែន​ ផាន់ណា

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth