កាលពីថ្ងៃទី ៧ ខែកុម្ភៈ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គេនិយមហៅកាត់ថាសាលាតិចណូបានរៀបចំ ពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារស្រាវជ្រាវ និង បណ្ដុះបណ្ដាលមួយខ្នង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
អគារថ្មីនេះត្រូវបាន រចនាដោយ Heerim និង Group Four និងសាងសង់ដោយក្រុមហ៊ុន Jiangsu Natong No. 2 Construction Engineering (Group) Co., Ltd មានកម្ពស់៦ជាន់ មាន ៦៥បន្ទប់ ដែលត្រូវចំណាយពេលសាងសង់ជាង១៨ខែ និងរំពឹងថាអាចនឹងបញ្ចប់សព្វគ្រប់នៅខែឧសភាឆ្នាំ២០២៥។
គម្រោងខាងលើមានរួមបញ្ចូលអគារអន្តេវាសិកដ្ឋាន អគារសិក្សា និងស្រាវជ្រាវ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀតដូចជារបង សួន កន្លែងលែងកីឡា ចំណតឡានម៉ូតូ ផ្លូវ ស្រះទឹក អគ្គីសនី។ល។
សម្រាប់គម្រោងសាខាថ្មីនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានគេដឹងថាមានគម្រោងតាំងតែពីឆ្នាំ ២០២៣មកម្លេះ ជាមួយនឹងថវិការបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៃធនាគារពិភពលោក (WB)។