មិនធម្មតាទេ! កម្ពុជានៅតែឈរលើលេខរៀងទី២នៅអាស៊ានជាប្រទេសដែលមានប្រជាជន IQ ខ្ពស់ បន្ទាប់ពីសិង្ហបុរី
ផែន ផាន់ណា
FEBRUARY 20 2022
ស្ទីម - STEAM
410 views
1 min read

បើនិយាយដល់ប្រទេសកម្ពុជា ពិភពលោកច្បាស់ជានឹកឃើញដល់ប្រាសាទអង្គវត្ត ស្នាមញញឹមរាក់ទាក់របស់ប្រជាជនខ្មែរ​ និងស្នាដៃជាច្រើនដែលយើងបានសាងឡើង។ ទើបតែងើបឡើងពីភ្នូកភ្លើងសង្គ្រាមទេ ប៉ុន្តែប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ​ ដែលជាហេតុធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសមួយនេះ ល្បីសុសសាយនៅលើឆាកអន្តរជាតិ និងទទួលបាននូវមេដាយមាស ពានរង្វាន់ និងជ័យលាភីលើការប្រកួតជាច្រើនទៀតនៅក្រៅប្រទេស។

Cambodia announces phase wise reopening to vaccinated tourists | Travel -  Hindustan Times

នៅមានរឿងរ៉ាវជាច្រើនទៀត ដែលកម្ពុជាយើងសម្រេចបានទាំងនៅក្នុងស្រុង និងក្រៅស្រុក។ ដោយឡែកបើយោងតាមទិន្នន័យចុះផ្សាយដោយគេហទំព័រ world population review បានឱ្យដឹងថាប្រជាជនកម្ពុជាចំនួន 17,168,639នាក់ ត្រូវបានរកឃើញមានថាកម្រិត IQ ខ្ពស់ រហូតដល់ ៩៩.៧៥ ដែលចំនួននេះឈរនៅលើលេខរៀងទី១៥ ក្នុងចំណោមប្រទេសចំនួន ១៩៩ និងឈរលើលេខរៀងទៅ២ បើគិតក្នុងប្រទេសអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី។

2022 02 20 16 13 06

គូសបញ្ជាក់ថា IQ (Intelligence Quotient) គឺមានន័យថាជាសរុបពិន្ទុ និងធ្វើការតេស្តស្ដង់ដា ដើម្បីធ្វើការវាយតម្លៃលើបញ្ញារបស់មនុស្ស ដោយទទួលបានការបែងចែកពិន្ទុទាក់ទងនឹងអាយុ និងផ្លូវអារម្មណ៍របស់មនុស្សម្នាក់ តាមរយៈការធ្វើតេស្ត លើសមត្ថភាពចង់ចាំ ការយកចិត្តទុកដាក់ និងល្បឿននៃការសម្រេចចិត្តជាដើម។ ជាទូទៅអ្នកដែលមាន QI ខ្ពស់សុទ្ធតែមានភាពពូកែលើមុខវិជ្ជាគណិត និងទាក់ទងទៅនឹងបច្ចេកទេសការងារ ឬតួលេខជាដើម។ យ៉ាងណាមិញ ក៏មានមហាសេដ្ឋីបច្ចេកវិទ្យាច្រើនរូបដែរ ដែលមានអាយ IQ ល្អ ដូចជាលោក Elon Musk ត្រូវបានគេប៉ានស្មានថាមាន ១៥៥, លោក mark zuckerberg មានប្រហែល១៥២៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia