ស្រឡាញ់ទេ! Hummer លែងចាក់សាំងទៀតហើយ ប្តូរមកប្រើអគ្គិសនីវិញ សាកថ្មម្តងរត់បាន 529 km
Pheakdey Prem
MAY 12 2022
យានយន្ត
170 views
2 mins read

ពួកយើងធ្លាប់​បាន​ស្គាល់​ហើ​យ ​អំពី​ម៉ាក​​ដ៏​ល្បី​ Hummer ដែលជា​​ផលិត​​ផល​ស្ថិតក្រោម​ស្លាក​យីហោ​ GMC ហើយយី​ហោ GMC នេះ​ត្រូវបុត្រ​សម្ព័ន្ធរបស់ក្រុមហ៊ុន​ General Motor ។​ ខណ​:ពេល​នេះ​ផងដែរ​ ក្រុមហ៊ុន​​ GMC បាន​កែប្រែឈ្មោះ​ថ្មី​ក្នុងឆ្នាំ ២០២២ នេះ​ ដែល​ពីមុន Hummer ឥ​ឡូវមកជា «Hummer EV» ដែល​​ជាប្រភេទ​រថយន្ត​អគ្គិសនី​​ ។​

First drive: The electrifying GMC Hummer EV | TechCrunch

​តួ​យ៉ាងសម្រាប់ការមក​ដល់នៃប្រភេទរថយន្តអគ្គិសនី​  Hummer EV មាន ៤​​ ម៉ូដែល​​ ដោយត្រូវ​ចេញ​ក្នុងចន្លោះ ១ឆ្នាំ មាន ១ម៉ូដែល​ រួម​មាន​  Hummer EV2 , Hummer EV2x , Hummer Ev3x  និងម៉ូដែលខ្ពស់​ជាងគេព្រមទាំងថ្លៃជាងគេ ​តែត្រូវចេញ​លក់​ឆ្នាំនេះ​ គឺ Hummer EV Edition 1 ដោយរៀបនឹងចេញ​លក់នៅរដូវស្លឹក​ឈើ​ជ្រុះ​ខាងមុន​នេះ​ ។​

Test drive: The 2022 GMC Hummer EV is the Ultium-ate truck | Fox News

​ក្រឡេក​មក​វិញ​ យើង​​និយាយ​ដល់​កម្លាំង​ម៉ាស៊ីន​របស់ Hummer នីមួយៗ​ គឺ​មិនអន់ឡើយ​​ ។ ចំពោះម៉ូទ័រ​អេឡិចត្រិចចំនួន​ ៣ រួម​គ្នាដែល​អាចបង្កើតកម្លាំងបានដល់ 1000 hp ​និង​កម្លាំងបង្វិល​ជុំ​អាចឈាន​ទៅ​ដល់​ 11500  lb-ft ប្រើជាលក្ខណ:ប៊ុង២ All-wheel-Drive  ព្រម​ទាំង​កម្រិត​ស្ទុះខ្លាំង​ក្នុងចន្លោះ​ពី​សូន្យ​ដល់​ 100 km/h ចាយពេលតិចខ្លាំង 3 វិនាទី​តែប៉ុណ្ណោះ ។

GMC Hummer EV Preview | Reserve Your GMC Hummer Electric Truck

Hummer EV ​ត្រូវបានបំពាក់​បច្ចេ​កវិទ្យា​ថ្ម​ Ultium ​ស៊េរីថ្មី​របស់​ ក្រុមហ៊ន GM ហើយ​រថយន្តប្រភេទ​ Pickup នេះត្រូវ​បាន​គេតេស្ត​ល្បឿនដោយបាន​រក​ឃើ​ញថា រថយន្ត​នេះ​អាចបើកបរក្នុងចម្ងាយ​  529 km ​ចំពោះ​​ការ​សាក​ថ្ម​ពេញ​ ។

Hummer als Elektroauto: Batterie wiegt mehr als ein Kleinwagen - COMPUTER  BILD

លើសពី​​នេះ​ ខាង​ GMC បំពាក់​មក​ជារន្ធសាក​ថ្ម​ 800V ដែលអាចសាកថ្ម​ជាមួយស្ថានីយ​ល្បឿន​​លឿន​ 350 Kw  ដោយគ្រាន់តែចាយពេលតែ​ជាង ១ ម៉ោងអាចសាក​ថ្មពេញ​ ។ មួយវិញទៀត​ គេរំពឹងថាក្នុងពេលសាកថ្មត្រឹម​ 10 នាទី ​​អាចរត់​ចម្ងាយ​​បាន​រហូត​ 160 Km ​ឯ​ណោះ​ ។​

Hummer EV recalled over faulty taillight software — and quickly fixed - The  Verge

​គូសបញ្ជាក់​ផងដែរថា ចំពោះ​តម្លៃនៅក្រៅស្រុក ​របស់ Hummer EV Edition 1 ចេញ​មកដំបូងគឺ​​ជាង ១០ម៉ឺនដុល្លារ​​ តែតម្លៃនេះ​គឺចេញ​ពី​រោងចក្រផ្ទាល់ ​​មិនទាន់​គិត​ពន្ធផ្លូវនិង​​ថ្លៃដឹក​ជញ្ជូន​នៅឡើយ​ទេ ៕

ប្រភព៖​ CARADDRIVE

អត្ថបទ៖​ ព្រឹ​ម ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia