លាហើយត្រកូល P! Huawei បញ្ចេញទូរស័ព្ទកំពូលថ្មី Pura 70 Series ដូរត្រកូល តែមិនដូរព្រលឹង
Sakada Techie
APRIL 18 2024
អេឡិចត្រូនិក
314 views
2 mins read

ស្ងាត់ៗ ក្រុមហ៊ុន Huawei ប្រកាសចេញស្មាតហ្វូនកម្រិតកំពូលរបស់ខ្លួនប្រចាំឆ្នាំ ២០២៤ បន្តសេរ៊ីពី P60 Series ប៉ុន្តែមិនបន្តត្រកូល ដោយនាំមកនូវឈ្មោះថ្មី Huawei ហៅថា Pura 70 Series ដោយបើតាមនាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក Richard Yu ឱ្យដឹងថា ស្មាតហ្វូនជំនាន់ចុងក្រោយនេះនឹងផ្ដោតទៅលើគោលធំបីយ៉ាងគឺ “Purity, Style និង Creativity”។

មុខងារលេចធ្លោបំផុតសម្រាប់ជាប្រព័ន្ធកាមេរ៉ារបស់ Pura 70 Series នេះ ដែលមានរូបរាងបែបកោះរាងត្រីកោណ ហើយសម្រាប់ P70 Ultra វិញមានទំហំសេនស័រធំ ប្រភេទ IMX 989 ជាសេនស័រគោល ជាមួយនឹង លេន Ultra-wide 50MP និង Lens Periscope 50MP។

អ្នកវិភាគនៅ ស្ថាប័នស្រាវជ្រាវបច្ចេកវិទ្យា DXOMark បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា កាមេរ៉ារបស់ P70 Series នឹងក្លាយជារបស់មួយផ្លាស់ប្ដូរ របត់នៃទីផ្សារកាមេរ៉ាស្មាតហ្វូន ជាពិសេសសម្រាប់មុខងារពិសេសៗដែលផ្ដោតទៅលើ ការថតពេលយប់ និង សេនស័រកម្រិតកំពូលរបស់ខ្លួននេះ។

ដូចយើងបានដឹងបញ្ហារបស់ Huawei ស្រាប់ P70 Series នឹងប្រើប្រាស់ឈីបផលិតនៅចិនទាំងស្រុង ជាឈីបជំនាន់ចុងក្រោយបំផុតរបស់ខ្លួន Kirin 9010 ហើយសម្រាប់ទីផ្សារនៅចិន និងគេហទំព័រផ្លូវការរបស់ Huawei នៅចិន P70 Series ចាប់ផ្ដើមបើកទទួលកុម្ម៉ង់ជាផ្លូវការហើយ ដោយចាប់ផ្ដើមពីតម្លៃ ៧៦០ដុល្លារទៅតម្លៃនៅចិន។

មិនទាន់អស់ទេ នៅមានមុខងារពិសេសៗ មិនគួរឱ្យជឿជាច្រើនទៀត ចាបខៀវនឹងបង្ហាញនៅពេលក្រោយ 😉

មើលបន្ថែមលើវេបសាយ Huawei នៅចិន៖ HUAWEI Pura 70 Ultra - 华为官网

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia