ចង់ឲ្យថ្មប្រើបានយូរ! វិធីសាស្ត្រ៨ចំណុច ជួយឲ្យថ្មលេបថបអាយុវែង និងកាន់បានរាប់ម៉ោង
ផែន ផាន់ណា
FEBRUARY 14 2023
គន្លឹះល្អៗ
1.3 K views
2 mins read

មានមនុស្សជាច្រើនបានជួបប្រទះបញ្ហា ថ្មលេបថប (Labtop) កាន់មិនបានយូរ ខណ:លេបថបខ្លះតម្រូវឲ្យដោតឆ្នាំងសាកជាប់ជាប្រចាំ ឬត្រូវឲ្យម្ចាស់ស្ពាយឆ្នាំងសាកទៅគ្រប់ទីកន្លែងឡើងចង់ទ្រោមខ្លួន បើពុំដូច្នោះទេ គឺមិនចាំបាច់បើកប្រើតែម្ដង ព្រោះឆាប់អស់ពេក។ ដើម្បីថែថ្មលេបថបឲ្យមានអាយុវែង និងកុំឲ្យឆាប់អស់ពេក យើងសូមណែនាំវិធីសាស្ត្រល្អៗ ៨ចំណុច ជួយថ្មលោកអ្នកកាន់បានយូរជាងមុន៖

Extending Laptop Battery Life in Real-World Usage Scenarios

១. កុំចូលចិត្តបញ្ចូលថ្មចោល ២៤ម៉ោង/៧ថ្ងៃ៖ ព្រោះការធ្វើបែបនេះ មិនបាននាំផលចំណេញអ្វីដល់ថ្មទេ​ ពោលគឺមានតែធ្វើឲ្យថ្មឆាប់ងាប់។ អ្វីដែលសមស្របនោះ ការសាកថ្មក្នុងកម្រិតមួយល្មម ពី៥០% ទៅ ៨០%​ គឺល្អហើយ។

២. បិទលេបថបរបស់អ្នកឲ្យបានត្រឹមត្រូវ៖ ការធ្វើបែបនេះគឺ ជៀសវាងការទាញផ្អិបលេបថបបិទយកភ្លាមៗ ពេលចប់ម៉ោងការងារ ព្រោះការបិទឲ្យបានត្រឹមត្រូវ គឺជួយធ្វើឲ្យដំណើរការម៉ាស៊ីនបញ្ចប់ទៅដោយរលូន។

៣. ព្យាយាមអាប់ដេតប្រព័ន្ធប្រតិបត្តិការ Windows ឬ Mac ឲ្យដល់ជំនាន់ចុងក្រោយ៖ ការធ្វើបែបនេះគឺដើម្បីធ្វើឲ្យលេបថប ដំណើរការល្អ មិនយឺតយ៉ាវ ព្រោះពេលកុំលេបថបដើរយឺត ក៏អាចធ្វើឲ្យថ្មរបស់អ្នកឆាប់អស់ដែរ។ សម្រាប់ការអាប់ដេតពេលណា ក្រុមហ៊ុនដែលគ្រប់គ្រងទៅលើ Windows ឬ Mac តែងប្រកាសជូនប្រចាំឆ្នាំជានិច្ច។

៤. ទុកកុំព្យូទ័ររបស់អ្នកនៅកន្លែងត្រជាក់ល្មម៖ ការធ្វើការ ឬទុកកុំព្យូទ័ររបស់អ្នកនៅកន្លែងណាដែលត្រជាក់ល្មម គឺអាចជួយឲ្យថ្មកុំព្យូទ័ររបស់អ្នកសុខភាពល្អ ព្រោះបើអ្នកទុកនៅកន្លែងក្ដៅ ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកនឹងក្ដៅ ធ្វើឲ្យដំណើរការមិនល្អ នោះថ្មក៏ឆាប់អស់ទៅតាមហ្នឹងដែរ។

៥. បិទ ឬដកអ្វីដែលមិនប្រើ៖ ជាទូទៅអ្នកត្រូការដោតឆ្នាំងសាង ផ្លាស់ផ្ទុកឯកសារ ឌុយ HDMI បើកប្លូរធូរ ឬ wifi ចោល ប៉ុន្តែចាប់ពីពេលនេះទៅ ប្រើសិនបើមានមិនការចាំបាច់ ឬមិនប្រើប្រាស់ លោកអ្នកគួរតែបិទ និងដកចេញពីកុំព្យូទ័រ ជៀសវាងស៊ីថ្មដោយមិនដឹងខ្លួន។

៦. បិទកម្មវិធីដែលមិនប្រើ និងមានសមត្ថភាពខ្លាំង៖ ការបិទកម្មវិធីដែលមិនប្រើ ឬមានសមត្ថភាពខ្លាំងដូចជាពពួកកម្មវិធីកាត់តវីដេអូ និងហ្គេមជាដើម គឺជាការល្អ ព្រោះទោះបីអ្នកមិនប្រើ តែបើបើកចោល វានឹងធ្វើឲ្យថ្មកុំព្យូទ័ររបស់អ្នកឆាប់អស់។

៧. បិទការអាប់ដេតកម្មវិធីដោយស្វ័យប្រវត្តិ៖ លោកអ្នកត្រូវតែបិទការអាប់ដេតកម្មវីធីនៅលើកុំព្យូទ័រដោយស្វ័យប្រវត្តិ ឧទាហរណ៍ដូចជាកម្មវិធី Word , IDM, និង Software ជាច្រើនទៀត។

៨. បិទការជូនដំណឹង៖ ត្រង់ចំណុចនេះលោកអ្នកប្រហែលពុំសូវបានចាប់អារម្មណ៍នោះទេ អំពីសារជូនដំណឹងពី Facebook, Telegram, និងពីគេហទំព័រផ្សេងៗ​ ព្រោះម៉ាស៊ីនកុំព្យូទ័ររបស់អ្នកត្រូវដំណើរការលើការងារនេះខ្លាំង ដើម្បីធ្វើបច្ចុប្បន្នភាព បញ្ជូនព័ត៌មានណាមួយ ឲ្យអ្នកបានឃើញទាន់ពេលវេលា ដូច្នេះហើយវាក៏ធ្វើឲ្យថ្មកុំព្យូទ័ររបស់លោកអ្នកឆាប់អស់ដែរ។

ប្រភព៖ rd.com

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia