កុំឱ្យចាញ់បោកគេ! ក្រសួងសាធារណការ បញ្ជាក់ច្បាស់ៗ អំពីសេវាកម្មរត់ការធ្វើបណ្ណបើកបរ ឬធ្វើកាតគ្រីថ្មី
ផែន ផាន់ណា
OCTOBER 13 2023
យានយន្ត
1.1 K views
1 min read

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយ ដែលខ្លឹមសារថាជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជា៖ មានទទួលរៀបចំឯកសារប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរស្របច្បាប់ សេវាធ្វើកាតគ្រីថ្មីចំពោះរថយន្តដែលបាត់កាតគ្រី ឡានបញ្ចាំឯកសារ ឡានរំលោះ និងចង់បានឆៀក ដោយមិនបាច់យកឡានមកឆៀក ដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជន

ក្រសួងសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា៖ ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកទាំងឡាយខាងលើនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

391682504 641722964805368 4016991880796766482 N

ជាមួយគ្នានេះផងដែរ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើបោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានា ដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។

391710831 641723011472030 2032103851503816208 N

391696042 641722901472041 2823525274508618 N

391709107 641723054805359 7474009310002301972 N

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia