ល្អណាស់! ក្រសួងចេញអនុក្រឹត្យថ្មី ទូរស័ព្ទនាំចូលខុសច្បាប់ ឬ ចោរលួច ប្រើស៊ីមមិនកើត ចាប់សេវាមិនបានទេ
ផែន ផាន់ណា
MARCH 9 2023
អេឡិចត្រូនិក
806 views
1 min read

យោងតាមការចេញផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពីអនុក្រឹត្យ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ត្រង់ជំពូកទី៤ ចំណុចឆ បានបញ្ជាក់ច្បាស់ៗថាការចុះបញ្ជីនេះគឺមានសមត្ថភាពអាច ផ្អាកដំណើរការឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមដែលបាត់ឬក្លាយជាកម្មវត្ថុនៃចោរកម្ម និងដាក់ឱ្យ ដំណើរការឡើងវិញនូវឧបករណ៍នោះ ដែលរកឃើញឬយកបានមកវិញ។

អនុក្រឹត្យនេះកំណត់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បី៖

  • ទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់
  • ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់
  • ធ្វើឱ្យប្រសើរឡើងគុណភាពសេវាទូរគមនាគមន៍
  • ជំរុញនិងលើកកម្ពស់ការប្រកួតប្រជែងដោយស្មោះត្រង់និងតម្លាភាព និង
  • ចូលរួមកៀរគរចំណូលថវិកាជាតិ។
  • នៅក្នុងអនុក្រឹត្យដដែល ត្រង់ជំពូកទី៤ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមត្រូវបានបង្កើតឡើងដោយមានមុខងារនិង សមត្ថភាពដូចជា៖

    • ក- គ្រប់គ្រងនិងធ្វើឯកសណ្ឋានភាពមុខងារប្រព័ន្ធ ស៊ី.អាយ.អ. ដែលដំណើរការដោយប្រតិបត្តិករទូរសព្ទ ចល័ត ស្របតាមបទប្បញ្ញត្តិជាធរមាន។
    • ខ- កត់ត្រាសកម្មភាពនៃប្រព័ន្ធ ស៊ី.អាយ.អ. របស់ប្រតិបត្តិករទូរសព្ទចល័ត។
    • គ- ផ្គូផ្គងនិងបំបែកលេខអាយម៉ីជាមួយ ឬចេញពីលេខមីសដិននិងលេខស៊ីមស៊ី។
    • ឃ- កត់ត្រារាល់ការធ្វើបច្ចុប្បន្នកម្មនៃទិន្នន័យត្រីតាអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម។
    • ង- ស្វែងរកនិងកំណត់អត្តសញ្ញាណលេខអាយម៉ីត្រួតគ្នា នៅក្នុងបណ្តាញប្រតិបត្តិករទូរសព្ទចល័តនីមួយៗ ឬរវាងបណ្តាញរបស់ប្រតិបត្តិករទូរសព្ទចល័តផ្សេងគ្នា និងផ្អាកដំណើរការលេខអាយម៉ីដែលមិនត្រឹមត្រូវ។
    • ច- តភ្ជាប់នឹងប្រព័ន្ធពាក់ព័ន្ធផ្សេងទៀត ដើម្បីគាំទ្រដំណើរការរបស់ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម។
    • ឆ- ផ្អាកដំណើរការឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមដែលបាត់ឬក្លាយជាកម្មវត្ថុនៃចោរកម្ម និងដាក់ឱ្យ ដំណើរការឡើងវិញនូវឧបករណ៍ទូរគមនាគមន៍ប្រើស៊ីមដែលរកឃើញឬយកបានមកវិញ។
    • ជ- ផ្ដល់មុខងារសម្រាប់ពិនិត្យនិងផ្ទៀងផ្ទាត់លេខអាយម៉ី តាមរយៈសារខ្លី យូ.អេស.អេស.ឌី កម្មវិធីទូរសព្ទចល័ត និងវេបសាយ។
    • ឈ- វិភាគនិងធ្វើរបាយការណ៍ពីទិន្នន័យពាក់ព័ន្ធលេខអាយម៉ី។
    • ញ-បំពេញមុខងារផ្សេងទៀត ដែលកំណត់ដោយ ក.ប.ទ.។

    គូសបញ្ជាក់ថាកន្លងមក ​​​យោងតាម​​​​ការបង្ហោះវីដេអូ​​​​របស់​ផេក​​​ក្រសួង​ប្រៃ​សណីយ៍​​ និង​ទូរ​គម​នា​គម​​ន៍​​​​​​ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បាន​ឲ្យដឹង​ថា​​ ក្រសួង​​ប្រៃ​​សណ៍​​បាន​​ដាក់​គោល​​ដៅ​​​មួយ​ក្នុង​ការ​កំណត់​​ថា ​​ទូរ​ស​ព្ទ​​ដែល​នាំ​​ចូ​ល​​​​​​មក​កាន់​ប្រទេស​កម្ពុជា​​ ទាល់​​​តែ​មាន​ការ​បង់​ពន្ធ​​ឲ្យបាន​ត្រឹម​ត្រូវ​ ទើប​អាចភ្ជាប់​​​បណ្តាញ​សេវា​​ទូរសព្ទ​​​​​​​​ចល័ត​​បាន​​។

    1

    2

    3

    4

    5

    6

    7

    8

    9

    10

    11

    12

    13

    14

    15

    អត្ថបទដោយ៖ ផែន ផាន់ណា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Camabodia Team