កាលពី ២ថ្ងៃកន្លងទៅ នេះ ក្រុមហ៊ុន Honda Cambodia NCX បានប្រកាសចេញលក់ Honda Click 160 ស៊េរីឆ្នាំ ២០២២ ។ ប៉ុន្តែ Click 160 ទើបតែមកដល់មួយនេះ មានគ្រឿងគ្រូវ និងរូបរាងខាងក្រៅដូច 99% ទៅនឹង Vario ទាំងស្រុង ខុសតែបន្តិចនោះទេ🤨 ។
យ៉ាងណាវិញ Click 160 មួយនេះត្រូវបានក្រុមហ៊ុនធំរបស់ជប៉ុន សម្រេចបំពាក់នូវម៉ាស៊ីនកម្លាំងខ្លាំង ១៥៦.៩ សេសេ ដែលមានប៊ីស្តុងកម្ទស់ ៤ វគ្គ មានស៊ូប៉ាប់ ៤ បូកផ្សំនឹងបច្ចេកវិទ្យា eSP+ និងប្រព័ន្ធប៊ិកសាំង PGM-FI ដែលជាបាតង់របស់ក្រុមហ៊ុន Honda ផ្ទាល់ ។ ចំពោះស៊េរីថ្មីនេះ បាននាំមកនូវ តួខ្លួនស៊េរីថ្មី រឹងមាំជាងមុនប្រភេទ eSAF (Enhanced Smart Architecture Frame) ព្រមទាំងបានបំពាក់ជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS ទៅលើកង់ខាងមុខ និងហ្វ្រាំងឌីស ប្រភេទ CBS ទៅកង់ខាងក្រោយ ដែលស៊េរីមុនៗ គឺ គ្មានឡើយ ។
មិនតែប៉ុណ្ណោះ រូបរាងដែលបានកែតម្រូវថ្មី ដើម្បីឆ្កេះលុយពីអតិថិជន😒 គឺបានរចនាយ៉ាងប្រណិត រាងជ្រុងៗ ប្រៀបដូចឡានស្ព័រ ផ្តល់មនូវជម្រើស ៣ពណ៌ ក្រហម ខ្មៅ និងពណ៌ស ។
ម្យ៉ាងវិញទៀត ចំពោះការបញ្ជាលើការបញ្ឆេះម៉ូតូ Click 160 នេះប្រើដោយ Smart Key ដូចទៅនឹងស៊េរីមុន ។ រីឯចំពោះ អេក្រង់សម្រាប់មើលកុងទ័រវាស់កម្រិតសាំងវិញ 🤗 ជាប្រភេទឌីជីថល ដែលអាចផ្តល់នូវរូបភាពទិន្នន័យច្បាស់ៗ អំពីល្បឿន ចម្ងាយចរ នាឡិកា សញ្ញាជូនដំណឹងនៅពេលម៉ូតូមានបញ្ហាផ្សេងៗ ហើយអ្វីកាន់តែពិសេសថែមទៀតនោះអាចផ្តល់នូវព័ត៌មានច្បាស់ៗ នៅពេលកម្រិតសាំងរបស់លោកអ្នកជិតអស់ វានឹងលោតសញ្ញាប្រាប់យើងភ្លាមៗ ជៀសវាងបណ្តើរម៉ូតូរកហ្គារ៉ាសសាំង 🤭 ។
សរុបមក តម្លៃម៉ូតូ Click 160 ឆ្នាំ ២០២២ ជាង ៤ ពាន់ដុល្លារ តើបងប្អូនគិតថានៅថ្លៃដែរឬទេ? អាចបញ្ចេញមតិ និង អារម្មណ៍របស់លោកអ្នក ក្នុងខមិនផុសនេះបាន 🤗៕
អត្ថបទដោយ ៖ ព្រឹម ភក្តី