ក្នុងបេះដូងនៃខេត្តយូណានប្រទេសចិន ស្ថិតលើទេសភាពបែបធម្មជាតិដ៏គួរឱ្យស្ញប់ស្ញែង និង បង្កប់នូវអត្ថន័យប្រវត្តិសាស្ត្រដ៏ច្រើនលើសលប់ ក្រុងបុរាណចិនមួយឈ្មោះថា Heshun ជាទីទេសចរណ៍បែបធម្មជាតិ ប្រវត្តិសាស្ត្រ ហើយក្រោយបញ្ចូលនូវបច្ចេកវិទ្យាបែបឌីជីថលបន្ថែមទៀតនេះក្រុងបុរាណនេះអាចទាញទេសចរណ៍ ១៩លាននាក់នៅប្រទេសចិន។
ប្រិយមិត្តអានមិនច្រឡំទេ ១៩លាននាក់ ជាទិន្នន័យទេសចរណ៍បានមកទស្សនាក្រុងបុរាណតូចមួយនេះកាលពីឆ្នាំ ២០២២ កន្លងទៅ បើយោងតាមរបាយការណ៍ពីសំណាក់រដ្ឋបាលតំបន់ ដែលធ្វើឱ្យក្រុងបុរាណនេះ ជាគម្រូមួយនៃការអនុវត្តទេសចរណ៍ឆ្លាតវៃ បញ្ចូលនូវបច្ចេកវិទ្យាឌីជីថល ផ្សារភ្ជាប់អភិរក្សនូវប្រពៃណីវប្បធម៌ដើម បង្កើននូវបទពិសោធន៍ទេសចរណ៍ថ្មីដល់អ្នកដើរកម្សាន្ត។
ផ្ដើមដំបូងនាច្រកទ្វាក្រុងបុរាណ Heshun តែម្ដង នៅខាងក្នុងមជ្ឈមណ្ឌលផ្ដល់ព័ត៌មាន មានកន្លែងទទួលយកបទពិសោធន៍បច្ចេកវិទ្យា AR VR ជាពិសេសបច្ចេកវិទ្យា Hologram ដែលអាចឱ្យទេសចរណ៍ទទួលយកបទពិសោធន៍និម្មិតមុននឹងឈានជើងចូលទៅទទួលយកបទពិសោធន៍ពិត នៅខាងក្នុងតំបន់ទេសចរណ៍នេះ។ ពេលចូលទៅក្នុងក្រុងបុរាណនេះ តាមដងវិថី ផ្លូវដើរ ឬសារៈមន្ទីគេឃើញមាន
នៅចំកណ្ដាលស្នូលនៃការរៀបចំយុទ្ធសាស្ត្រទេសចរណ៍នេះ គេឃើញមានការដាក់បញ្ចូលនៃបច្ចេកវិទ្យា 5G ដែលបច្ចេកវិទ្យាល្បឿនទូរស័ព្ទអ៊ីនធឺណេតលឿននេះ បានជួយឱ្យមានបទពិសោធន៍នៃការទេសចរណ៍ប្លែកថ្មី អាចតភ្ជាប់ឧបករណ៍ជាច្រើនបញ្ចូលគ្នាដូចជា បច្ចេកវិទ្យាប្រអប់ឱ្យសញ្ញាអាសន្នត្រឹម ១ឃ្លីក ដើម្បីធានាសុវត្តិភាពទេសចរណ៍ ប្រព័ន្ធចាប់យកទិន្នន័យអាកាសធាតុជាក់ស្ដែង។
AI ក៏បានដើរតួរយ៉ាងសំខាន់កនុងការជម្រុញឱ្យ ក្រុងបុរាណ Heshun ក្លាយជាតំបន់ទេសចរណ៍ឆ្លាតវៃផងដែរ ដោយមាន Chatbots ឬ រូបូតឆ្លើយសំណួរឆ្លាតវៃសម្រាប់ជួយដល់ទេសចរណ៍សួរគ្រប់ សំណួរទាក់ទងនឹងតំបន់ខ្លួន ហើយ AI នេះដែរក៏ជួយឱ្យអាជ្ញាធរងាយស្រួលដឹងអំពីចរន្តភ្ញៀវទេសចរណ៍ជាក់ស្ដែង (realtime) ដើម្បីងាយស្រួលចាត់ចែង សម្រួលទៅលើរបៀបរៀបរយផ្សេងៗ។
ជាងនេះទៅទៀតដើម្បីផាសុកភាពនៃអ្នកទេសចរណ៍នៅក្នុងក្រុង Heshun ក៏បានតម្លើងនូវឧបករណ៍ឆ្លាតវៃគួរឱ្យកត់សម្គាល់មួយចំនួនដូចជាបញ្ជរសំបុត្រស្វ័យប្រវត្តិ ម៉ាស៊ីនព្រីនរូបថតស្វ័យប្រវត្តិ ឬក៏បង់អង្គុយឆ្លាតវៃដែលមានបង្គប់់ផ្ទាំងសូឡាទាញយកថាមពលពីពន្លឺព្រះអាទិត្យ និង ភ្ជាប់ជាមួយមុខងារសាកថ្មឥតខ្សែរផងដែរ។
ជាលទ្ធផលនៃការប្រើប្រាស់បច្ចេកវិទ្យាក្រុងបុរាណ Heshun ឃើញសញ្ញានៃកំណើន GDP រហូត ៥.៦%ក្នុងមួយឆ្នាំ២០២២ មានភ្ញៀវទេសចរណ៍កើនរហូត ៤៧.៨% ជាមួយនឹងចំណូលសរុបបានមកពីទេសចរណ៍ប្រមាណ ១៧.៨១២ ពាន់លានយ័នឯណោះ៕