បច្ចុប្បន្ននេះមិនថាតែអាជីវកម្មខ្នាតតូច មធ្យម និងខ្នាតធំនោះទេ ពេលខ្លះតែងតែជួបជាមួយនឹងបញ្ហាឥតឈប់ឈប់ឈរក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងនោះផងដែរអ្នកខ្លះក៏បាត់ទំនិញ ខ្លះក៏បាត់លុយ ឯខ្លះទៀតក៏មានបញ្ហាជាមួយនឹងប្រព័ន្ធគ្រប់គ្រងជាដើម។ ឥឡូវសាកស្រមៃមើលថា ប្រសិនបើអ្នកមានអាជីវកម្មច្រើនក្នុងដៃតើអ្នកត្រូវធ្វើដូចម្តេច? ហើយជ្រើសរើសប្រព័ន្ធគ្រប់គ្រង់បែបណា?
ដោយមើលឃើញនូវបញ្ហាក៏៏ដូចជាចន្លោះខ្វះខាតទាំងអស់នេះ អ្នកនាង សុខ ច័ន្ទថាវី ដែលមានប្រវត្តិផ្តើមចេញពីគ្រួសាដែលចូលចិត្តក៏ដូចជាស្រលាញ់ផ្នែកបច្ចេកវិទ្យាថ្មីៗ បានផ្តើមគំនិតបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មមួយឈ្មោះថា HANG Popok Cloud POS System ។
អ្នកនាងបានបន្ថែមថា ប្រព័ន្ធគ្រប់គ្រង HANG Popok Cloud POS System មួយនេះអាចជួយបានច្រើនណាស់ដល់ម្ចាស់ហាង ពោលគឺវា អាចឱ្យម្ចាស់ហាងអាចចេញក្រៅដើរលំហែរកំសាន្តបាន ដោយអាចគ្រប់គ្រងហាងជាច្រើនពីចម្ងាយតាមរយៈទូរស័ព្ទក៏ក្នុងពេលតែមួយក៏បានដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ ប្រព័ន្ធនេះអាចជូនដំណឹងទៅកាន់ទូរស័ព្ទម្ចាស់ហាងភ្លាមៗនូវរាល់ពេលដែលទំនិញរបស់គេជិតអស់ស្តុកជាដើម។ បើនិយាយពីការបញ្ចូលស្តុកវិញរិតតែងាយស្រួលទៀត ដោយយើងមិនបាច់ប្រើម៉ាស៊ីនយកទៅស្កែននាំតែរញ៉េរញ៉ៃទេ កាន់តែទូរស័ព្ទមួយស្កែនទំនិញបញ្ចូលស្តុកយ៉ាងងាយស្រួល។
យ៉ាងណាមិញក្រៅពីបង្កើតប្រព័ន្ធគ្រប់គ្រងជួយម្ចាស់ហាងឱ្យមានភាពងាយស្រួលគ្រប់គ្រងទំនិញ មិនខ្លាចបាត់ពេលរាប់ស្តុករួចនិងបញ្ហាផ្សេងៗទៀត អ្នកនាងកំពុងតែអភិវឌ្ឍប្រព័ន្ធមួយទៀតសម្រាប់អ្នកលក់ជាប្រភេទ Live Stream ដោយជួយគ្រប់គ្រងស្តុក រកសេវាកម្មដឹកជញ្ជូន តាមដានទំនិញ និងមធ្យោបាយទូទាត់លុយកាន់តែងាយស្រួលថែមទៀត។
ដូច្នេះសម្រាប់អ្នកដែលកំពុងតែមានហាងផ្ទាល់ខ្លួនឬម្ចាស់អាជីវកម្មជាច្រើនទៀតដែលពិបាកគ្រប់គ្រងស្តុកខ្លាំង បាត់ទំនិញ ឥវ៉ាន់ផុតកំណត់ដោយមិនបានដឹង លោកអ្នកអាចងាកមកប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរបស់ HANG Popok Cloud POS System បានតាមរយៈលីខាងក្រោម។
Facebook Page: HANG Popok Cloud POS System
Website: ហាងពពក
អត្ថបទដោយ៖ រិន មករា