លេងហើយ! Hacker ហែកចូលឆានែលផ្លូវការរបស់រដ្ឋាភិបាលកូរ៉េ បង្ហោះវីដេអូ Elon និយាយពីលុយគ្រីបតូ
ផែន ផាន់ណា
SEPTEMBER 5 2022
នវានុវត្តន៍
213 views
1 min read

ថ្មីៗនេះនៅប្រទេសកូរ៉េមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ដោយយូធូបផ្លូវការរបស់រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង ត្រូវបានក្រុម Hacker ហែលចូល រួចបង្ហោះវីដេអូឃ្លីបទាក់ទងនឹង លុយគ្រីបតូ ខណៈក្នុងវីដេអូនោះក៏មានរឿងរ៉ាវមហាសេដ្ឋីពិភពលោក Elon Musk និយាយពីលុយគ្រីបតូនេះដែរ។

Tesla CEO Elon Musk targeted by anonymous hacker group: Report | Auto News

រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ទី៣ ខែកញ្ញា កន្លងទៅ ដោយបណ្ដាញយូធូបផ្លូវការ រដ្ឋាភិបាលកូរ៉េខាងត្បូង បានក្លាយជាគោលដៅវាយប្រហារ។ នៅពេលហែកចូលបានភ្លាមៗ ក្រុម Hacker បានព្យាយាមប្ដូរឈ្មោះឆានែលទៅជា SpaceX Invest រួចបង្ហោះឃ្លីប Elon ធ្វើបទសម្ភាសន៍និយាយអំពីលុយគ្រីតូ។ នេះបើយោងតាមការចុះផ្សាយរបស់ News.bitcoin។

YouTube rolls out new shopping features, announces partnership with Shopify  | TechCrunch

ប្រភពដដែលបានឱ្យដឹងបន្ថែមថា មានការសង្ស័យថា Hacker បានលួចយកលេខកូដឆានែលនេះ ដោយភ្លាមៗនោះខាងក្រុមហ៊ុន YouTube ក៏បានជូនដំណឹងផងដែរថា ឆានែលនេះត្រូវបានគេហែកចូលហើយ។ ជាសំណាងល្អដែរ​ឆានែលយូធូបដែលត្រូវបានហែកចូលនេះ ត្រូវបានក្រុមអ្នកជំនាញទាញមកវិញបានដោយសុវត្ថិភាព។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia