ក្ដៅៗ! អ្នកវិទ្យាសាស្ត្រថា ផ្ទាំងទឹកកកដ៏ធំក្នុងសមុទ្រចាប់ផ្ដើមរលាយ ធ្វើឱ្យទឹកសមុទ្រហក់ឡើងខ្ពស់ជាងមុន
ផែន ផាន់ណា
AUGUST 30 2022
ស្ទីម - STEAM
1.2 K views
1 min read

ផ្ទាំងទឹកកកដ៏ធំឈ្មោះថា Greenland ស្ថិតនៅចន្លោះមហាសមុទ្រអាកទិក និងអាត្លង់ទិក ភាគខាងកើតនៃប្រជុំកោះអាកទិកកាណាដា បាច់ផ្ដើមរលាយ ធ្វើឱ្យទឹកសមុទ្រចាប់ផ្ដើមហក់ឡើងមួយកម្រិតទៀតក្នុងពេលដ៏ខ្លីខាងមុននេះ។ ករណីដ៏គួរឱ្យព្រួយបារម្ភនេះដែរ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា មិនមានវិធីសាស្ត្រណាដែលអាចទប់ស្កាត់ ឬបញ្ឈប់ការរលាយនេះបានឡើយ ទោះបីជាពិភពលោកលែងបញ្ចេញកំដៅក៏ដោយ។

Greenland ice cap loses enough water in 20 years to cover US: study

Greenland: Trump warned that island cannot be bought from Denmark - BBC News

យោងតាមការចុះផ្សាយរបស់កាសែត CNN បានឱ្យដឹងថា អ្នកវិទ្យសាស្រ្តបានរកឃើញ ការលាយផ្ទាំងទឹកកកដ៏ធំនេះ នឹងធ្វើឱ្យកម្ពស់ទឹកសមុទ្រហក់ឡើងយ៉ាងតិច ១០អ៊ីង ឬ ២៥.៤ សង់ទីម៉ែត្រ នៃកម្រិតទឹក។ ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងថាបន្តថា ពួកគេបានធ្វើការស៊ើបអង្កេតអំពីភូមិសាស្ត្រនៃប្រទេសដាណឺម៉ាក និងកោះ Greenland ឃើញថាកត្តាដែលធ្វើឱ្យទឹកសមុទ្រឡើងកាន់តែខ្ពស់នេះ ព្រោះទឹកដែលកើតពីការរលាយនៃផ្ទាំកទឹកកក Greenland បានហូបចាក់ចូលទៅក្នុងសមុទ្រ។

Treasure hunt in Greenland: Billionaires invest in melting glaciers | Daily  Sabah

ជាមួយគ្នានេះអ្នកវិទ្យាសាស្ត្របានកំណត់ហើយថាប្រហែលជា ៣.៣% នៃផ្ទាំងទឹកកក Greenland ស្មើនឹង ១១០ ពាន់ពាន់លានតោននៃទឹកកក នឹងត្រូវរលាយដោយជៀសមិនរួច នូវពេលដែលវាចាប់ផ្ដើមមានប្រតិកម្មបន្តិចម្ដងៗ៕

May be an image of body of water, arctic and nature

អត្ថបទដោយ៖ ផែន ផាន់ណ

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia