បុរសម្នាក់ទទួលបានលុយជាង២សែនដុល្លារ ពី Google ទាំងដែលគាត់មិនដែលធ្វើកាឱ្យ Google សូម្បីតែបន្តិច។ លោក Sam Curry បច្ចុប្បន្នគឺជា security engineer កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន cryptocurrency company Yuga Labs បាននិយាយថា Google ច្រឡំផ្ញើលុយឱ្យលោកដោយគ្មានមូលហេតុនេះ រយៈពេលជាង ៣សប្ដាហ៍មកហើយ។
បើយោងតាមការចុះផ្សាយរបស់កាសែត CNN បានឱ្យដឹងថា លោក Curry បានសរសេរលើ Twitter លោកថា “រយៈពេល៣សប្ដាហ៍ហើយ ចាប់តាំងពី Google ផ្ញើលុយដោយចៃដន្យចំនួន $249,999 ហើយខ្ញុំក៏មិនបានឮព័ត៌មានណាមួយ ដែលនិយាយថា Google ច្រឡំបាញ់លុយខុស ទៅឱ្យបុគ្គលណាម្នាក់ដែរ។ តើមានវិធីណា ដែលយើងអាចទាក់ទងទៅ Google? លោកនិយាយបែបលេងសើចថា វាមិនអីទេ ប្រសិនបើ google មិនចង់បានលុយនេះត្រឡប់ទៅវិញ។
ក្រោយឃើញព័ត៌មានបែបនេះ បុគ្គលិក Google ក៏នៅមិនសុខដែរ ដោយខាងអ្នកនាំពាក្យរបស់ Google កំពុងតែរកវិធីដើម្បីយកប្រាក់នោះមកវិញដែរ។ អ្នកនាំពាក្យរបស់ Google បានប្រាប់ប្រភពខាងលើថា “នេះគឺកំហុសរបស់មនុស្ស ដោយសារក្រុមការងារបានទូទាត់ទៅភាគីម្ខាងទៀតខុស។ យើងពិតជាអរគុណ ដល់អ្នកដែលបានទទួលលុយនោះ ហើយព្យាយាមរកវិធីឱ្យលុយមកយើងវិញ។”
អត្ថបទដោយ៖ ផែន ផាន់ណា