ថ្មីៗនេះ មានការលើកទឹកចិត្តពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ចេះប្រើប្រាស់ App Google Maps ដើម្បីមើលផ្លូវកកស្ទះចរាចរណ៍ ងាយស្រួលស្វែងរកផ្លូវវាង ប្រសិនបើមានជម្រើស។ ដើម្បីសម្រួលដល់បងប្អូន ដែលពុំទាន់ចេះប្រើ Google Maps ស្ទាត់ជំនាញ ក្នុងការមើលផ្លូវកកស្ទះ ចាបខៀវសូមណែនាំពីរបៀបចូលទៅមើលផ្លូវស្ទះនៅលើ Google Maps ដឹងលទ្ធផល១០០%៖
២. ជ្រើសរើសប្រភេទ Map type មួយណាក៏បាន រួចជ្រើសរើសកន្លែង Map details ត្រង់មុខងារ Traffic។
៣. សូមបងប្អូនមើលទៅលើពណ៌នៅលើដងផ្លូវ ដែលបងប្អូននឹងត្រូវជិះកាត់ ដោយក្នុងនេះមាន៤ពណ៌គឺពណ៌បៃតង(មិនមានការកកស្ទះ), ពណ៌ទឹកក្រូច(មានការធ្វើចរាចរណ៍ច្រើនគួរសម), ពណ៌ក្រហម(កំពុងមានការកកស្ទះចរាចរណ៍), ពណ៌ក្រហមចាស់(គឺកំពុងស្ទះខ្លាំង)
បន្ទាប់ពីបានឃើញចំណុចក្រហម ឬក្រហមខ្លាំង លើបណ្ដោយផ្លូវណាមួយ បងប្អូនអាចពង្រីក ឬបង្រួមមើលនៅលើ Google ដើម្បីវាងទៅផ្លូវផ្សេងៗ ដែលមានសញ្ញាពណ៌ទឹកក្រូច ឬបៃតង ឬត្រូវចំណាយពេលរង់ចាំ ដល់ផ្លូវមានស្ថានភាពល្អប្រសើរវិញ។