រាល់ឆ្នាំ មិនដែលភ្លេចទេ! ក្រុមហ៊ុន Google ប្ដូរ Logo រំលេចរូបទង់ជាតិខ្មែរ អបអរខួប៧០ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យ
ផាន់ណា - Phanna
NOVEMBER 9 2023
នវានុវត្តន៍
1 K views
1 min read

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Google តែងតែផ្លាស់ប្ដូរ Logo របស់ខ្លួន ដើម្បីអបអរពិធីបុណ្យឯករាជ្យជាតិ នៅកម្ពុជា គឺថ្ងៃ០៩ ខែវិច្ឆិកា។ ដូចសព្វមួយដងដែរ នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន Google បានប្ដូរផ្លាស់ Logo របស់ខ្លួន ជាមួយនឹងការរចនារូបទង់ជាតិខ្មែរយ៉ាងស្រស់ស្អាតនៅលើផ្ទៃ Logo របស់ Goole។

Untitled 7.jpgេថេថ

នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន Google ធ្វើបែបនេះ ពោលគឺជារៀងរាល់ឆ្នាំ នៅក្នុងថ្ងៃ៩វិច្ឆិកា ក្រុមហ៊ុននេះតែងតែមានអ្វីដែលថ្មី ដើម្បីអបអបខួបនៃការទទួលបានឯករាជ្យរបស់កម្ពុជា ជានិច្ច។ គួរបញ្ជាក់ថា នៅថ្ងៃនេះ ប្រទេសកម្ពុជាបានប្រារព្ធធ្វើពិធីបុណ្យឯករាជ្យជាតិ គម្រប់៧០ឆ្នាំ (១៩៥៣-២០២៣) ក៏ដូចជារំលឹកនូវស្នាមព្រះហស្ថ ព្រះវីរៈមហាក្សត្រកម្ពុជា គឺព្រះបាទ នរោត្តមសីហនុ ដែលបានទាមទារឯករាជ្យភាពកម្ពុជាពីប្រទេសបារាំង៕

20151015 King Sihanouk 017 A

 

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth